កាលពីរាត្រីថ្ងៃទី ១៣ ខែធ្នូ កន្លងទៅ លោក Oliva Kong ដែលជាអ្នកឆ្នៃម៉ូតល្បីប្រចាំប្រទេស បាននាំយកម៉ូតសម្លៀកបំពាក់សហសម័យចំនួន 41 ឈុត និងធ្វើម៉ូតសក់ដែលដកស្រង់ចេញពីប្រាសាទអង្គរវត្ត ចែកជូនទៅកាន់ទស្សនិជននៅមុខប្រាសាទបាពួនទស្សនា ។

ដែលក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាសិល្បការិនីមួយរូបក្នុងចំណោមសិល្បការនីល្បីៗជាច្រើនរូបទៀត ដែលមានវត្តមានចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធីរាត្រីស្រមោលសសប្បុរធម៌ នៅប្រាសាទបាភួន។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ បវរកញ្ញារូបនេះបានគ្រងឈុតមួយឈ្មោះថា រាជនីអង្គរបរមវិស្ណុលោក ដោយប្រើត្បូងគ្រីស្តាល់ជាង 2ម៉ឺនគ្រាប់។

គួររំលឹកផងដែរថា កម្មវិធីរាត្រីស្រមោលសសប្បុរធម៌ ដើម្បីមន្ទីពេទ្យគន្ធបុប្ផា បានរៀបចំឡើងដោយ ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាពិធីដែលរំលឹកដល់ខួបទី31 នៃការដាក់បញ្ចូលតំបន់រមនីដ្ឋានប្រាសាទអង្គរ ចូលជាសម្បិត្តិពតិភណ្ឌពិភពលោក ។

ក្នុងរាត្រីដ៏អស្ចារ្យនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជា Miss grand Cambodia ឆ្នាំ 2022 និងជាលំដាប់រងទី 5នៃ Miss grand international 2022 គឺជាអ្នកដើរម៉ូតចុងក្រោយក្នុងកម្មវិធីនេះ ដែលនាងបានធ្វើឲ្យទស្សនិជនចាប់អារម្មន៍យ៉ាងខ្លាំង ទាំងឈុតសម្លៀលបំពាក់ និងទឹកមុខដែលពោពេញទោដោយអំណាច ធ្វើឲ្យទស្សនិជនព្រឺសំបុរតែម្ត។

ក្នុងនោះឈុតនេះមានឈ្មោះថា ឈុតរាជនីអង្គរបរមវិស្ណុលោក ហើយតួរនៃរ៉ូបឌិនដោយត្បូងស្ក្រីសស្ទាល់ជាង20000គ្រាប់ ចំណែកអាវក្រៅច្នៃដោយហ៊ូលតាកែវពណ៌ខ្មៅ មានក្បាច់អង្គរជុំវិញពណ៌ប្រាក់ហើយម៉ូតសក់ដកស្រងពីអប្សរានៅប្រាសាទអង្គរវត្ត។

