ទីបំផុត 2NE1 ប្រកាសកាលវិភាគសម្រាប់ការប្រគុំតន្ត្រី “WELCOME BACK” នៅទីក្រុងសេអ៊ូល។

Vachana-Website-Newsv-LUMEN-Ad

នៅថ្ងៃទី 25 ខែកក្កដា YG Entertainment បានទម្លាក់កាលវិភាគសម្រាប់ការប្រគុំតន្ត្រីរបស់ 2NE1 នៅទីក្រុងសេអ៊ូល ដែលជាការចាប់ផ្តើមដំបូងនៃការប្រគុំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ 2024 “WELCOME BACK” សម្រាប់ការវិលត្រឡប់មកវិញ របស់ពួកគេ។

យោងតាមការបង្ហោះនោះ ក្រុម 2NE1 នឹងធ្វើការប្រគុំតន្ត្រីចំនួនពីរនៅថ្ងៃទី 5 និង 6 ខែតុលា នៅឧទ្យានអូឡាំពិកក្នុងទីក្រុងសេអ៊ូល។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន YG Entertainment ក៏បានចែករំលែកថា 2NE1 ក៏គ្រោងនឹងរៀបចំការប្រគុំតន្ត្រីនៅ World Hall ក្នុងទីក្រុង Kobe នៅចុងខែវិច្ឆិកា និង នៅ Tokyo Ariake Arena ក្នុងខែធ្នូ និង អាចឈានដល់ឆ្នាំ 2025 ថែមទៀតផង។

ដូច្នេះហើយ បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជិត ១០ ឆ្នាំមក ពេលនេះ 2NE1 នឹងនាំយកភាពសប្បាយ រំភើប និង ការប្រគុំតន្ត្រីដ៏អស្ចារ្យជូនដល់អ្នកគាំទ្រឡើងវិញ ។

ប្រភព​ ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង