ប៉ូលីសបញ្ជាក់ថា អ្នកគាំទ្រដែលថើប Jin សមាជិក BTS ប្រឈមមុខនឹងការចោទប្រកាន់ ពីបទបៀតបៀនផ្លូវភេទ

Entertainments-LUMEN-Recovered

កាលពីថ្ងៃទី 14 ខែមិថុនា នាយកដ្ឋានប៉ូលីស Songpa នៃទីក្រុងសេអ៊ូលបានបង្ហើបថា ពួកគេបានទទួលរបាយការណ៍មួយ សុំឱ្យពួកគេស៊ើបអង្កេតអ្នកគាំទ្រពីរនាក់ ពីបទបៀតបៀនផ្លូវភេទ។ ប៉ូលិស​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ពួកគេ​កំពុង​ពិចារណា​ថា ​តើ​របាយការណ៍​នេះ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ ​ឬ​យ៉ាងណា។

អ្នក​គាំទ្រ​ដែល​ធ្វើ​របាយការណ៍​នេះ​ បាន​លាតត្រដាង​ក្នុង​ការ​បង្ហោះ​តាម​អ៊ីនធើណែត ​ពី​មូលហេតុ​ដែល​ធ្វើ​ដូច្នេះថា “ខ្ញុំ​បាន​ឃើញ​របាយការណ៍​ថា Jin ត្រូវ​បាន​គេ​បៀតបៀន​ផ្លូវ​ភេទ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ឱប​មួយ ​ជាមួយ​នឹង​អ្នក​គាំទ្រ 1000 នាក់។ នេះ​ធ្វើ​ឱ្យ​ខ្ញុំខូច​ចិត្ត​ក្នុងនាមជា​អ្នក​គាំទ្រ​តន្ត្រី​របស់ BTS។ ខ្ញុំកំពុងស្នើសុំឱ្យអ្នកដែលបៀតបៀនផ្លូវភេទ Jin ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញតាមមាត្រា 11 នៃច្បាប់ឧក្រិដ្ឋកម្មហិង្សាផ្លូវភេទ” ។

គួររំលឹកផងដែរថា មុននេះ អ្នកគាំទ្រមួយចំនួនបានផ្ទុះឡើង នៅពេលដែលពួកគេស្រាប់តែថើប Jin សមាជិកក្រុម BTS ក្នុងកម្មវិធីអោបដែលគាត់បានប្រារព្ធឡើង សម្រាប់អ្នកគាំទ្រ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង