ដោយថ្មីៗនេះ វីដេអូមួយដែលអ្នកគ្រូម្នាក់ឈ្មោះ Vanna Thida បានបង្ហោះ បង្ហាញពីកុមារម្នាក់ឈ្មោះ ញ៉ ឆានីត ដែលស្រឡាញ់ការសិក្សាណាស់ តែព្រោះជីវភាពមិនល្អ ឪពុករត់ចោលតាំងពីតូច លោកយាយគាត់ដើរសុំទាន ម្តាយដើរលាងចានឲ្យគេ ធ្វើឲ្យកុមាររូបនេះពិបាកខ្លាំងក្នុងការមកសិក្សា ព្រោះគ្មានទាំងសម្លៀកបំពាក់ និងសម្ភារៈដូចសិស្សដទៃ។
ក្រោយមក ការបង្ហោះនេះបានទៅដល់តារាចម្រៀងរ៉េបដ៏ល្បីក្នុងប្រទេសកម្ពុជា លោក ងួន ចាន់ដេវីត ដែលលោកបានសម្រេចចិត្តជួយផ្គត់ផ្គង់ការសិក្សា ដល់កុមារ ញ៉ ឆានីត$200 ក្នុងមួយខែ រយៈពេលមួយឆ្នាំពេញ តាមរយៈអ្នកគ្រូ THIDA ក៏ដើម្បីជួយសម្រួលជីវភាពលោកយាយ និង ការសិក្សារបស់កុមាររូបនេះ។
ក្នុងនោះ លោក ងួន ចាន់ដេវីត បានសរសេរសារថា ៖ “ដោយឧបនិស្ស័យ តាមរយៈការឃើញ Video នេះខ្ញុំ ក្រោយទទួលបានពត៍មានច្បាស់លាស់ ដោយខ្ញុំសម្រេចថានឹងឧបត្ថម ជួយសម្រួលជីវភាពលោកយាយ និង ការសិក្សារបស់ប្អូនប្រុសចំនួន 200$ រាល់ខែរហូតដល់គ្រប់មួយឆ្នាំពេញ។ សូមបងប្អូនអ្នកគាំទ្ររីករាយ នឹងអ្វីដែលខ្ញុំកំពុងធ្វើ និងសូមចែករំលែកការស្រលាញ់ ទៅកាន់ប្អូនៗដ៏ទៃទៀតដែលត្រូវការតាមសទ្ធា និង តាមកាលគួរ ។ ដោយក្តីគោរព ”។
បន្ទាប់ពីតារារ៉េបប្រុសមានប្រជាប្រិយរូបនេះបានចែករំលែកអំពើរល្អបែបនេះ ក៏មានហ្វេនៗ និងអ្នកសិល្បៈមួយចំនួនបានចូលរួមធ្វើអំពើរល្អដូចគ្នា ដោយមានខ្លះជួយជាលុយ និងខ្លះជួយជាឯកសណ្ឋានសិក្សា និងឈុតកីឡាជាដើម។
ជួនពរឲ្យ ញ៉ ឆានីត ខិតខំរៀនសូត្រ និងទទួលបានជោគជ័យ!