តារាសម្តែង Song Kang ដែលបានយកឈ្នះបេះដូង របស់អ្នកទស្សនាចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់លោក ហើយក៏បានវិវត្តទៅកាន់តែសង្ហា និងឆក់យកបេះដូងមនុស្សជាច្រើនជុំវិញពិភពលោក ជាមួយមន្តស្នេហ៍ដែលកាន់តែច្រើន នៅក្នុងតួនាទីចុងក្រោយរបស់លោកនៅក្នុងរឿង My Demon របស់ Netflix ។

ក្នុងនោះក៏មានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បាននាំគ្នាបញ្ចេញមតិថា ៖
“គាត់សង្ហាខ្លាំងណាស់… ខ្ញុំឆ្ងល់ថា តើវាមានអារម្មណ៍យ៉ាងណានៅពេលដែលត្រូវរស់នៅជាមួយមុខមានមន្តស្នេហ៍បែបនោះ”
“មន្តស្នេហ៍របស់គាត់បានធ្វើឲ្យខ្ញុំជិតឆ្កួតហើយ”
“គ្រាន់តែបានឃើញមុខរបស់គាត់ ក៏អាចធ្វើឲ្យខ្ញុំជាសះស្បើយពីជំងឺដែរ”
“គាត់មានទម្រង់មុខល្អណាស់”
“គាត់មិនត្រឹមតែសង្ហា មានមន្តស្នេហ៍ប៉ុណ្ណោះទេ ការសម្តែងរបស់គាត់ក៏ល្អដែរ”
“មុខរបស់គាត់មានមន្តស្នេហ៍ណាស់ ហើយគាត់ខ្ពស់ និងមានស្មាធំទូលាយ សរុបទៅគាត់គឺល្អឥតខ្ចោះ”។





ប្រភព៖ Koreaboo
បញ្ចេញមតិយោបល់