មានសៀវភៅចាស់ៗជាភាសាខ្មែរ កុំលក់ កុំបោះចោលអី អាចបរិច្ចាគឲ្យក្មេងៗទាំងនេះបាន ព្រោះពួកគេត្រូវការណាស់

Vachana-Website-News-Entertainment-Ad

ដើម្បីចូលរួមជាចំណែកមួយជួយដល់ក្មេងៗដែលខ្វះខាតសៀវភៅក្នុងការរៀនសូត្រ PLENG CHAN Coffee and Eatery បានបង្កើតកម្មវិធីបរិច្ចោគសៀវភៅ “ចែកគ្នាអាន!” ដែលកម្មវិធីនេះ បានសហការជាមួយយុទ្ធនាការ One Book One Community សៀវភៅមួយ សហគមន៍មួយ ដើម្បីទទួលការបរិច្ចាគពីសំណាក់បងប្អូនសាធារណៈជនទាំងអស់គ្នាក្នុងការបរិច្ចោគសៀវភៅនានា។ 

លើសពីនេះ បងប្អូនក៏អាចប្ដូរយកសៀវភៅដែលបងប្អូនត្រូវការ ឬចាប់អារម្មណ៍ក្នុងការអានត្រលប់ទៅវិញផងដែរ។ កម្មវិធីនេះធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

នៅចាំអីទៀត! ចាប់ផ្តើមចែករំលែកសៀវភៅដែលអ្នកអានរួច មិនថាសៀវភៅបែបណាក៏បានឲ្យតែជាភាសាខ្មែរ អ្នកអាចបរិច្ចាគបានទាំងអស់ បើសិនជាអ្នកចង់ផ្តល់ឲ្យទៅដល់មនុស្សដែលត្រូវការ។ អ្វីដែលពិសេស ប្រហែលជាអ្នកក៏ចង់ប្ដូរយកសៀវភៅថ្មីយកទៅអាននៅផ្ទះវិញដែរ។

តោះ! បង្ហាញក្ដីស្រឡាញ់របស់អ្នកដោយការចែករំលែកសៀវភៅទាំងអស់គ្នា។ 

សម្រាប់ការចូលរួម បងប្អូនអាច៖

– បរិច្ចាគសៀវភៅជាច្រើនប្រភេទដូចជា៖ សៀវភៅតុក្តតា ប្រលោមលោក រឿងនិទាន រឿងព្រេង ចំណេះដឹងទូទៅ ឬក៏ជាសៀវភៅប្រវិត្តិសាស្រ្តជាដើម។

– បរិច្ចាគផ្ទាល់នៅតាមហាងកាហ្វេ PLENG CHAN Coffee and Eatery ។

រៀបចំដោយ៖

PLENG CHAN Coffee and Eatery & One Book One Community សៀវភៅមួយ សហគមន៍មួយ

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង