យោងតាមរបាយការណ៍ផ្តាច់មុខពី YTN បានឱ្យដឹងថា HyunA និង Yong Junhyung បានកំណត់ថ្ងៃរៀបការរបស់ពួកគេនៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2024។ អាពាហ៍ពិពាហ៍របស់ពួកគេ នឹងធ្វើឡើងនៅកន្លែងណាមួយក្នុងទីក្រុងសេអ៊ូល។ អ្នកក្នុងឧស្សាហកម្មដែលស្និទ្ធនឹងគូស្នេហ៍ បានបញ្ជាក់ថាពួកគេសម្រេចចិត្តរៀបការ ដោយសារតែមានទំនុកចិត្ត ក្នុងទំនាក់ទំនងរបស់ពួកគេ។
“ពួកគេជាមិត្តនឹងគ្នាជាយូរមកហើយ ហើយពួកគេយល់ពីទុក្ខលំបាក ក្នុងជីវិតក្នុងវិស័យកម្សាន្ត។ ពួកគេមានទំនុកចិត្ត និងការយល់ចិត្តគ្នាខ្លាំង។ ក្រោយពីក្លាយជាគូស្នេហ៍ហើយ ខ្ញុំគិតថាពួកគេបានសម្រេចចិត្តរៀបការ ដោយសារតែមានទំនុកចិត្តលើសេចក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក” ពីអ្នកជិតស្និទ្ធនឹងអ្នកទាំងពីរ។
គួររំលឹកផងដែរថា កាលពីខែមករា ទាំង HyunA និង Yong Junhyung បានបង្ហោះរូបភាពមួយសន្លឹក លើ Instagram របស់ពួកគេកាន់ដៃគ្នា ដោយប្រកាសពីទំនាក់ទំនងរបស់ពួកគេ តែមិនទទួលបានសាទរនោះទេ ដោយសារតែចម្រូងចម្រាសរបស់ Yong Junhyung ក្នុងរឿងក្តី Burning Sun។
ប្រភព៖ Koreaboo