មិនទ្រាំមើលទេ ក្រោយពេលដែលក្មេងប្រសុកម្សត់ម្នាក់ ត្រូវបានគ្រូប្រចាំថ្នាក់ថតវីដេអូបង្ហោះ ប៉ុន្មានថ្ងៃនោះបានបង្ហាញពីភាពតាំងចិត្តរៀនរបស់ក្មេងប្រុសរូបនេះ ទោះជាមានជីវភាពមិនសមប្រកប ដោយសារដែលមានតែម្ដាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងជីដូនដើរសុំទាននៅតាមផ្សារ កុមារា ញ៉ ឆានីត បានរៀបរាល់ទាំងទឹកភ្នែក ធ្វើឲ្យមហាជនជាច្រើនរជួលចិត្ត។
ក្នុងនោះ តារាចម្រៀងស្អករបស់ផលិតកម្ម Galaxy Navatra គឺលោក ខេម ក៏បានសម្រចចិត្តជួយឧបត្ថម្ភក្មេងប្រុសកម្សត់រូបនេះ ក្នុង 1ខែ 100 ដុល្លារ រយៈពេលមួយឆ្នាំពេញ។ បន្ថែមពីនេះលោកក៏បាននិយាយថា “ឃើញការលំបាកក្មួយ ពូនឹកឃើញអតីតកាលពូដែរ…”។
បន្ថែមពីនេះ កុមារា ញ៉ ឆានីត បានរៀបរាល់ទាំងទឹកភ្នែក តាមរយៈវីដេអូថា ខ្លួនអាណិតម៉ែព្រោះមិនសូវមានអ្នកហៅទៅលាងចាន ចំណែកខ្លួនគេផ្ទាល់ក៏មករៀនមិនសូវបានទៀងទាត់ ព្រោះត្រូវដើរតាមព្រះសង្ឃបិណ្ឌបាត។ ជាមួយនឹងការរស់នៅក្នុងផ្ទះជួល ដែលត្រូវបង់ 8ម៉ឺនរៀលប្រចាំខែ ព្រមទាំងជីវភាពដែលរស់នៅខ្វះមុខខ្វះក្រោយ ធ្វើក្មេងប្រុសរូបនេះអួលដើមក តែក៏ព្យាយាមលាក់ទឹកភ្នែក មិនឲ្យស្រក់ចុះមក គឺកាន់តែធ្វើឲ្យមហាជនអាណិតជាពន់ពេក។
គួររំលឹកផងដែរថា កាលពីកន្លងទៅក៏មានតារារ៉េបមួយរូបគឺលោក ងួន ចាន់ដេវីត ក៏បានជួយផ្គត់ផ្គង់ការសិក្សាឲ្យក្មេងប្រុសរូបនេះ ដែលគ្មានលទ្ធភាពក្នុងការសិក្សា ក្នុងមួយខែ 200ដុល្លា ពេញមួយឆ្នាំដូចគ្នា។