មិនធម្មតាទេកម្ពុជា! លាវ វេងហួរ ឈ្នះក្លាយជាម្ចាស់ពានបុរសឯក Mister Friendship International 2023

News-&-Entertainment-

ថ្មីៗនេះ ប្រុសស្អាត លាវ វេងហួរ បានបង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់វិស័យប្រកួតសម្រស់នៅកម្ពុជា ក្រោយពេលដែលលោកបានដណ្តើមពានរង្វាន់នៅប្រទេសគេបាន ក្រោយពីលោកបានបង្ហាញសមត្ថភាព ឆ្លើយសំណួរបានយ៉ាងល្អឥតខ្ចោះ ក្នុងកម្មវិធី Mister Friendship International 2023 ជាបន្តបន្ទាប់នៅរាត្រីថ្ងៃទី 13 ខែធ្នូឆ្នាំ 2023។

គួររំលឹកផងដែរថា លាវ វេងហួរ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2023 ដើម្បីតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International កាលពីថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2023 ដែលជាវគ្គផ្ដាច់ព្រ័ត្រ។

ហើយពិតជាមិនឲ្យកម្ពុជាខកបំណង ក្រោយពេលដែលលោកបានឆ្លងកាត់វិញ្ញាសារប្រកួតជាច្រើនដំណាក់កាលបានយ៉ាងល្អ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ រហូតធ្វើឲ្យលោកទទួលបានជោគជ័យនៅទីបំផុត។

មិនតែប៉ុណ្ណោះ ក្នុងកម្មវិធី Mister Friendship International នៅប្រទេសថៃនេះទៀតសោត លោកបានលើកយកក្បាច់គុណល្បុកតោមកបង្ហាញពិភពលោក ពោរពេញទៅដោយកម្លាំង អំណាច ភាពអង់អាច បូកផ្សំជាមួយដងខ្លួនដ៏រឹងមាំ មានភាពទាក់ទាញរបស់ លាវ វេងហួរ ទៀត កាន់តែធ្វើឲ្យទស្សនិជនមានការចាប់អារម្មណ៍ និងទាញយកពិន្ទុបានយ៉ាងច្រើនពីគណៈកម្មការ និងទស្សនិកជន។

ប្រភពរូបភាព៖ Mister Friendship International

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង