មិននឹកស្មានថា Owen Cheung តាមពិតទៅស្រឡាញ់មិត្តស្រីរបស់ខ្លួនបែបនេះសោះ

Vachana-Website-News4-Entertainment-Ad

បន្ទាប់ពីបានសម្តែងនៅក្នុងរឿង  Legal Mavericks ឆ្នាំ 2017 Owen Cheungទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រមទាំងទាំងទទួលបានឱកាសការងារជាច្រើន ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់លោក។ ក្នុងអាជីពនេះអស់រយៈពេល 8 ឆ្នាំមកហើយ តារាសម្តែងរូបនេះធ្លាប់បានសារភាពថាមានទំនាក់ទំនងតែមួយប៉ុណ្ណោះ គឺទំនាក់ទំនងរយៈពេលប្រាំឆ្នាំរបស់គាត់ជាមួយអតីតតារាសម្តែង TVB Apple Chan ។ 

ប៉ុន្តែ នៅពេលដែលពួកគេបែកគ្នា Owen បានសារភាពថាគាត់ត្រូវការពេលវេលាច្រើនដើម្បីរបួសផ្លូវចិត្តរបស់ខ្លួន។ បន្ទាប់មកនៅចុងឆ្នាំ 2018 Owen បានជួប Renci នៅឯពិធីជប់លៀងរបស់មិត្តភក្តិ ហើយអ្នកទាំងពីរបានចាប់ផ្តើមស្គាល់គ្នា និង មានទំនាក់ទំនងជាមួយគ្នាចាប់ពីពេលនោះ។

លើសពីនេះ Owen បានបង្ហើបថា ពីមុន Renci ពិបាកនឹងដេញតាម និង ពិបាកចូលជិត ឬញ៉ែណាស់ ហើយបានបដិសេធគាត់ជាច្រើនដងមកហើយ។ ប៉ុន្តែមិនអស់សង្ឃឹម Owen បានតស៊ូតាមស្រឡាញ់ Renci រហូតដល់អ្នកទាំងពីរបានក្លាយជាគូស្នេហ៍។

ក្រោយពីមានទំនាក់ទំនងជាមួយគ្នាហើយ Owen តែងតែសរសើរមិត្តស្រីរបស់គាត់ជានិច្ច ចំពោះការយកចិត្តទុកដាក់ និងមានបុគ្គលិកលក្ខណៈដ៏ពិសេសមួយ ដែលធ្វើឲ្យលោកស្រឡាញ់ដកចិត្តមិនរួច។ 

បន្ថែមពីនេះ Owen ក៏បាននិយាយបន្តថា ​គាត់​មើល​ឃើញ​នាង​ជា​មនុស្ស​ម្នាក់​ដែល​គាត់​អាច​រៀបការ​ជាមួយបាន  ហើយ នាង​ពិត​ជា​គួរ​ឱ្យ​ស្រលាញ់​ណាស់។ អ្វីដែលសំខាន់បំផុត ទំនាក់ទំនងនេះមិនមែនបានមកងាយស្រួលទេ បើមិនមុខក្រាស់គឺតាមស្រឡាញ់មិនបានតែម្តង។ មកដល់ពេលនេះ នាក់ទំនងរបស់យើងទាំងពីរនាក់មានរយៈពេល ប្រហែល ៥ ឆ្នាំហើយ។ 

ប្រភព៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង