មូលហេតុទាំងនេះហើយដែលធ្វើឲ្យ Michael Jordan ជោគជ៏យដល់ថ្នាក់នេះ

Vachana-Website3-Life-Ad-2

Quote “ខ្ញុំបានបរាជ័យម្តងហើយម្តងទៀតនៅក្នុងជីវិតរបស់ខ្ញុំ នោះហើយជាមូលហេតុដែលនាំខ្ញុំជោគជ័យ” -Michael Jordan

Michael Jordan គឺជាអតីត​កីឡាករ​បាល់បោះ និង អ្នកលេងបាល់បោះលំដាប់ផ្កាយសម្រាប់ Chicago Bulls ព្រមទាំងក្លាយជានិមិត្តរូប សម្រាប់មនុស្សជាច្រើនផងដែរ។ ប៉ុន្តែបើក្រឡេកមើលទៅក្រោយវិញ គាត់និយាយថា វាមិនតែងតែងាយស្រួលនោះ សម្រាប់តារា​ទាំង​អស់​ដែលទទួលបាន​ជោគជ័យនោះ ហើយក៏មានរឿងលំបាក និងការលះបង់មិនតិចដែរ។

ដូច្នេះហើយ ម៉ៃឃើលបានសារភាពក្នុងបទសម្ភាសជាមួយសារព័ត៌មានថា គាត់បានបរាជ័យក្នុងការសម្តែង មិនត្រឹមតែម្តង ឬពីរដងប៉ុណ្ណោះទេ ប៉ុន្តែច្រើនដងណាស់។ ក្នុង​អាជីព​របស់​គាត់ Jordan បានខកខាន​ការ​បោះបាល់ចូល ប្រហែលជាង 9,000 គ្រាប់។ ហើយ គាត់ខកខានការបោះបញ្ចូលទីចំនួន26 ដងដើម្បីឈ្នះការប្រកួត។ ជាងនេះទៅទៀត អ្វីដែលគួរឲ្យខកចិត្តនោះគឺ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ គាត់បានចាញ់ជិត 300 ប្រកួតទៅហើយ។

ប៉ុន្តែការបរាជ័យ គឺជាវិធីមួយដើម្បីកែប្រែមនុស្សម្នាក់ឲ្យកាន់តែប្រសើរឡើងនៅពេលដែលគេហ៊ានទទួលយករឿងទាំងនោះ។ បន្ទាប់ពី បរាជ័យច្រើនដង Jordan កាន់តែប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលបានអ្វីដែលគាត់ប៉ងសម្រាប់អាជីពជាកីឡាបាលបោះនេះ។ អ្វីដែលសំខាន់នោះ នៅពេលដែលគាត់ចាប់ផ្តើមហ្វឹកហាត់ គ្រូបង្វឹកបានសម្លឹងឃើញពីចំណុចខ្វះខាតរបស់ Jordan ព្រោះគាត់មិនបានឈានដល់កម្ពស់អប្បបរមាសម្រាប់កីឡាករឡើយ។ ប៉ុន្តែជាមួយនឹងឱកាសដ៏ល្អមួយ និងការខិតខំប្រឹងប្រែងគួបផ្សំនឹងទេពកោសល្យពីធម្មជាតិ Michael Jordan អាចដើរចេញពីការបរាជ័យម្តងបន្តិចៗរហូតដល់ទទួលបានជោគជ័យសម្រាប់ជីវិតរបស់លោក។ 

មេរៀននៃការបរាជ័យរបស់ Michael Jordan បានបង្រៀនថា គ្មាននរណាដែលមិនធ្លាប់បរាជ័យឡើយ សូម្បីតែបុគ្គលដែលល្បីនៅលើពិភពលោក ដូច្នេះមិនថាអ្នកជានរណាឲ្យតែអ្នកដួលហើយ ហ៊ានក្រោកឈរឡើងវិញជាមួយការខិតខំប្រឹងប្រែង និង មិនបោះបង់ចោល នៅថ្ងៃមួយភាពជោគជ័យនឹងរត់មករកអ្នកវិញ។

មិនថាទាំង ក្នុងអាជីពបាល់បោះជោគជ័យនិងល្បីឈ្មោះប៉ុណ្ណាទេ  Jordan នៅតែប្រឹងប្រែជាមួយសមត្ថភាពរបស់ខ្លួន រហូតចាប់ផ្តើមក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ជាម្ចាស់ហាងលក់រថយន្ត និងគាំទ្រផលិតផលគ្រប់ប្រភេទនៅទូទាំងពិភពលោក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង