ដូចមនុស្សជាច្រើនបានដឹងរួចមកហើយថា Selena Gomez ចូលក្នុងសង្គមសិល្បៈតាំងពីក្មេងមកម្លេះ ដូច្នេះនាងតែងតែទទួលបានសម្ពាធជាច្រើន តែតារាស្រីរូបនេះមិនដែលចុះចាញ់នោះទេ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Selena បានបំផុសគំនិត និងបង្រៀនអ្នកគាំទ្រ នូវរឿងជាច្រើនអំពីជីវិត។
ខាងក្រោមនេះគឺជាមេរៀនជីវិតមួយចំនួន ដែលអ្នកគួរតែរៀនពី Selena Gomez ៖
1. ត្រូវស្រលាញ់ខ្លូនឯង និងគិតពីខ្លួនឯងមុនគេជានិច្ច
បន្ទាប់ពីទំនាក់ទំនងជាសាធារណៈ និងការបែកបាក់ជាមួយអតីតមិត្តប្រុសរបស់នាង Justin Bieber មក Selena បានបើកចំហអំពីការតស៊ូរបស់នាង ជាមួយនឹងការទទួលយកខ្លួនឯង និងការស្រលាញ់ខ្លួនឯងអំឡុងពេលទំនាក់ទំនង និងក្រោយពេលបែកបាក់គ្នា នៅក្នុងបទសម្ភាសន៍ឆ្នាំ 2014 ជាមួយ Ryan Seacrest Selena បាននិយាយថា “ខ្ញុំបានរៀនពីរបៀបស្រលាញ់ខ្លួនឯងជាមុនសិន ហើយមិនត្រឹមតែក្នុងទំនាក់ទំនងទេ តែគឺសម្រាប់ជីវិតប្រចាំថ្ងៃរបស់ខ្ញុំតែម្តង។

2. យកភាពសប្បុរស មកប្រឈមនឹងអ្នកដែលស្អប់
Selena តែងតែព្យាយាមក្នុងការដោះស្រាយជាមួយមនុស្សគិតអវិជ្ចមាន មិនថាតាមអ៊ីនធឺណិត ដោយផ្ទាល់ នាងព្យាយាមឥតឈប់ឈរ ដើម្បីកុំឱ្យរឿងទាំងនោះរំខាននាង មិនតែប៉ុណ្ណោះ Selena ក៏បានព្យាយាមបង្រៀនអ្នកគាំទ្ររបស់នាងឱ្យមានចិត្តល្អ ដូចនៅក្នុងបទចម្រៀងមួយដែលចេញក្នុងអាល់ប៊ុម Revival របស់នាងនិយាយថា ការប្រយុទ្ធនឹងកំហឹងមិនដែលមានផលវិជ្ចមាននោះទេ ដូច្នេះមានតែការតាំងចិត្តឲ្យល្អ ធ្វើតែអំពើរល្អគឺគ្រប់គ្រាន់ហើយ ភាពសប្បុរសនឹងយកឈ្នះមនុស្សទាំងនោះ។

3. ភាពរឹងមាំ
រឿងមួយទៀតដែល ពិតជាគឲ្យកោតសរសើរចំពោះ Selena Gomez គឺថា នាងតែងទែបើកចំហចំពោះការតស៊ូរបស់នាង ជាមួយនឹងសុខភាពផ្លូវចិត្ត ដែលកាលពីឆ្នាំ 2016 នាងបានលាតត្រដាងថា នាងបាននឹងកំពុងប្រឈមនឹងការភ័យស្លន់ស្លោ និងជំងឺធ្លាក់ទឹកចិត្ត តែ Selena មិនបានចុះចាញ់ នាងបានចំណាយពេលប៉ុន្មានខែសម្រាប់ខ្លួននាង ហើយក្រោយពេលដែលនាងសះស្បើយ Selena ក៏បានផ្តល់សុន្ទរកថា ផ្តល់ក្តីសង្ឃឹមដល់មនុស្សដែលកំពុងជួបការលំបាក ឲ្យរឹងមាំ និងចេះតស៊ូ។

4. អ្នកអាចឆ្លងកាត់ការខូចចិត្តបាន
ទំនាក់ទំនងរបស់ Selena និងការខូចចិត្តដ៏ឈឺចាប់របស់នាងជាមួយ Justin Bieber ត្រូវបានបង្ហាញជាសាធារណៈយ៉ាងគក្រឹកគក្រឹងកាលពីឆ្នាំ 2013 និង 2014 ប៉ុន្តែ Selena ក៏ចង់ផ្តល់អំណាចដល់មនុស្សស្រីផ្សេងទៀត ដែលអាចនឹងឆ្លងកាត់ស្ថានភាពស្រដៀងគ្នានេះផងដែរ។ នៅក្នុងបទសម្ភាសន៍ឆ្នាំ 2014 ជាមួយ Ryan Seacrest Selena ក៏បានបង្ហាញថា ជីវិតតែងតែមានជួបនិងមានការបែក ទោះជាយ៉ាងណាក៏ដោយត្រូវតែរឹងមាំ និងមានក្តីសង្ឃឹម។

លើសពីនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ Selena Gomez បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន និងមានមេរៀនជាច្រើនដល់អ្នកគាំទ្រ ហើយនាងបើកចំហយ៉ាងខ្លាំង អំពីមេរៀនទាំងនោះជាមួយអ្នកគាំទ្ររបស់នាង តាមរយៈការប្រឈមមុខនឹងទុក្ខលំបាក ការបំផុសគំនិតផ្សេងៗ។
ប្រភព៖ fusfoo