ម្តាយជនជាតិកូរ៉េរូបនេះ ល្បីខ្លាំងសម្រាប់ប្រតិកម្ម បើកូនរបស់គាត់ជា Gay

News-&-Entertainment-

ថ្មីៗនេះ មានគណនី TikTok មួយឈ្មោះថា The Korean Mama ត្រូវបានគ្រប់គ្រងដោយកូនប្រុស និងម្តាយជនជាតិកូរ៉េ ដែលមានទីលំនៅ នៅទីក្រុង Portland, OR ហើយថ្មីៗនេះ ពួកគេបង្ហោះវីដេអូដែលទាក់ទងនឹងអាហារ ដូចជាការញ៉ាំអាហារជុំគ្នាជាដើម។

យ៉ាងនាមិញ វិដេអូចុងក្រោយរបស់អ្នកទាំងពី ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង នៅពេលដែល កូន​ប្រុសសួរអ្នកម្តាយថា “ចុះបើខ្ញុំរៀបការ ប៉ុន្តែជាមួយបុរសនោះ? ហើយប្រតិកម្មរបស់អ្នកម្តាយទទួលបានការចាប់អារម្មណ៍ ពីមនុស្សជាច្រើនដូចគ្នា។

ដោយអ្នកម្តាយបានតបថា «ហើយយ៉ាង​ម៉េច​? បើកូនរៀបការជាមួយបុរស ​សព្វ​ថ្ងៃ​នេះ​ ​ការ​ស្វែង​រក​ដៃ​គូ​ដើម្បី​រស់​នៅជាមួយគ្នា គឺ​មិន​ប្រកាន់​ភេទ​អ្វី​ឡើយ បើ​ពួកគេ​សប្បាយ​ចិត្ត នោះ​គ្មាន​អ្នក​ណា​អាច​ឃាត់ពួក​គេ​បាន​ទេ ទោះបីជាភេទដូចគ្នា ឬផ្ទុយគ្នា បើពួកគេអាចពឹងពាក់គ្នាទៅវិញទៅមកពេញមួយជីវិត ហើយ​នោះ​ជា​និយមន័យ​នៃ​សុភមង្គល​របស់​ពួក​គេ… តើទៅ​ជ្រៀត​ជ្រែកពួកគេធ្វើអី?

ក្នុងនោះ វីដេអូនេះបានរីករាលដាលដោយមានអ្នកទស្សនារហូតដល់ 493.5K និងការចូលចិត្ត 76.3K ឯណោះ។

ប្រភព៖ Koreanboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង