បន្ទាប់ពីធ្វើការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃទី 31 ខែកក្កដា ភាពយន្តថ្មីនេះទទួលបានការគាំទ្រមិនធម្មតារយៈពេល 11 ថ្ងៃជាប់ៗគ្នា ទទួលបានលេខ 1 លើ Box Office របស់កូរ៉េ។
លើសពីនេះ កាលពីថ្ងៃទី 11 ខែសីហា ក្រុមប្រឹក្សាភាពយន្តកូរ៉េបានប្រកាសថា “Pilot” មានអ្នកទស្សនាភាពយន្តច្រើនជាង 3 លាននាក់ជាផ្លូវការទោះបីត្រឹមតែប៉ុន្មានសប្តាហ៍នៃការចាក់ផ្សាយ ហើយក៏ជាខ្សែភាពយន្តកូរ៉េដែលទទួលបានជោគជ័យបំផុតទីបីដែលបានចេញផ្សាយនៅឆ្នាំនេះ។
ខ្សែភាពយន្ត “Pilot” នឹងប្រាប់ពីរឿងរបស់អ្នកបើកយន្តហោះម្នាក់ (សម្តែងដោយ Jo Jung Suk) ដែលក្លាយជាអ្នកអត់ការងារត្រឹមតែមួយយប់ ក្រោយមកជីវិតគាត់បានផ្លាស់ប្តូរ រហូតដល់ទទួលជោគជ័យក្នុងការងារថ្មី។
ប្រភព ៖ Soompi
បញ្ចេញមតិយោបល់