បន្ទាប់ពីត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ Versace មក ថ្មីៗនេះ NingNing សមាជិកក្រុម aespa បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងការបង្ហាញម៉ាកយីហោនៅក្នុងកម្មវិធី Milan Fashion Week ។
ទោះបី នេះជាលើកដំបូងរបស់នាងនៅក្នុង Fashion Week ក៏ដោយ ប៉ុន្តែ NingNing បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏គួរឱ្យកត់សម្គាល់ដោយស្ទាយប្លែកៗរបស់នាង។
លើសពីនេះ នៅអាកាសយានដ្ឋានដែលចេញដំណើរសម្រាប់កម្មវិធីនោះ NingNing បានឆក់យកបេះដូងអ្នកគាំទ្រជាមួយនឹងរូបរាងដូចព្រះនាងក្នុងអាវយឺតពណ៌ផ្កាឈូក និង សំពត់ខ្លី។
ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរថា ថ្វីត្បិតតែនាងស្ថិតក្នុងសម្លៀកបំពាក់សាមញ្ញបែបនេះ ក៏តារាស្រីរុបនេ មានសម្រស់មិនធម្មតាដែរ ជាពិសេសស្បែកដែល ស ទន់រលោង និង ស្រស់ស្អាតរបស់នាង ជាហេតុធ្វើឲ្យ NingNing ក្លាយជាទីពេញនិយមនៃអ្នកគាំទ្រគ្រប់រូប។
អ្វីដែលសំខាន់ ចំណុចលេចធ្លោដែលធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេចនោះគឺ ការបង្ហាញខ្លួនរបស់នាងនៅក្នុងកម្មវិធីVersace ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បង្ហាញពីភាពឆើតឆាយ ទាក់ទាញ និងរាងតូចរបស់នាងយ៉ាងល្អ ស្ទើរតែគ្មានកន្លែងទាស់។
ជាមួយគ្នានេះ សក់ត្រង់ដ៏រលោង និងស្ទាយតុបតែងខ្លួន ជាពិសេសត្រង់បបូរមាត់ក្រហម និង ភាពជឿជាក់ ព្រមទាំងភាពចេះដាក់ខ្លួនរបស់នាង ធ្វើឲ្យទទួលបានការសរសើរយ៉ាងច្រើនផងដែរ។
ក្រោយពីបានបង្ហាញខ្លួនក្នុងពីធី “party girl ក្នុងឈុតដ៏ភ្លឺចែងចាំងរ និងបញ្ចេញចង្កេះស្ដើងរបស់នាងបានធ្វើឲ្យ Ning Ning សាងភាពទាក់ទាញដ៏ជក់ចិត្តគ្រប់ពេល។
ដូច្នេះទាំងអស់នេះ បានពង្រឹងភាពស័ក្តិសមដ៏ល្អឥតខ្ចោះរបស់ NingNing សម្រាប់តំណែងឯកអគ្គរដ្ឋទូតរបស់ Versace។
ប្រភព ៖ Kbizoom