នៅក្នុងសារឯកជនមួយចំនួន របស់នាយកប្រតិបត្តិ ADOR Min Hee Jin ថ្មីៗនេះបានលេចធ្លាយដោយ Dispatch ពី HYBE Labels វាត្រូវបានគេបង្ហាញថា Hee Jin បានពិគ្រោះជាមួយអ្នកជំនាញខាងចូលរូប ដើម្បីកំណត់សមាជិកក្រុម NewJeans ។
ជាការពិត វាត្រូវបានចែករំលែកថា នាងបានចំណាយប្រាក់ជាង ₩40.0 លានវ៉ុន (ប្រហែល 28,800 ដុល្លារ) លើការពិគ្រោះយោបល់របស់ shaman គ្រូចូលរូបល្បីនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ក្នុងឆ្នាំ 2021 ហើយសារមួយចំនួន ដែលបានចែករំលែករវាងពួកគេ គឺមានការសង្ស័យយ៉ាងខ្លាំង។
ខណៈពេលដែលមានការរិះគន់ជាច្រើន ចំពោះ HYBE សម្រាប់ការចេញផ្សាយសារឯកជនទាំងនេះ Hee Jin ក៏ទទួលបានការរិះគន់ ចំពោះការប្រើគ្រូចូលរូបដើម្បីជួយធ្វើការសម្រេចចិត្ត ប្រកបដោយវិជ្ជាជីវៈដ៏សំខាន់បែបនេះ។ នាងបានបញ្ជាក់ថា Shaman “K” គឺគ្រាន់តែជាអ្នកស្គាល់គ្នាប៉ុណ្ណោះ ហើយបាននៅស្ងៀមចំពោះបញ្ហានេះ។
នៅថ្ងៃទី 26 ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានទៅកន្លែងដែល Shaman “K” នេះនៅ តតែពេលទៅដល់ គេបានប្រាប់ថា អាចារ្យនោះបានចេញពីព្រះវិហារទៅហើយ ហើយមិនអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទដែលបានចុះឈ្មោះពីមុននោះទេ។
ប្រភព៖ Koreaboo