លេចលឺថា! Jungkook គឺជា “សមាជិកដែលលេចធ្លោ និង ជោគជ័យបំផុតរបស់ BTS”

Vachana-Website-News-LUMEN-Ad-2

នៅថ្ងៃទី 3 ខែមិថុនា (ម៉ោងក្នុងស្រុក) គេហទំព័រសារព័ត៌មាន Forbes របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា សមាជិកដ៏លេចធ្លោរបស់ BTS Jungkook បានត្រលប់ជាមួយនឹងបទថ្មី ដែលមានចំណងជើងថា “Never Let Go” ដែលត្រូវបានបញ្ជាក់ថាចេញនៅថ្ងៃ នៅថ្ងៃទី 7 ខែមិថុនានេះ ។

ជាមួយគ្នានេះដែរ ខណៈពេលដែល Jungkook បានប្រកាសចេញបទចម្រៀងថ្មី តារាប្រុសរូបនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាពិសេសអ្នកគាំទ្រទូទាំងប្រទេស។

បន្ថែមពីនេះ ទស្សនាវដ្ដី Forbes ក៏បានពន្យល់ថា Jungkook ក្លាយជាសមាជិកដែលទទួលបានភាពជោគជ័យបែបនេះ គឺដោយសារតែលោកបានចំណាយពេលលើសកម្មភាពទោល តាមរយៈការខិតខំប្រឹងប្រែងចេញ Albums ចម្រៀងទោលដែលមានចំណងជើងថា “GOLDEN”

នេះជាការបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងនាមជាតារាប៉ុបពិភពលោកជាមួយនឹងបទ “Standing Next to You” និង “3D” ហើយទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រយ៉ាងខ្លាំង មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអ្នកគាំទ្រអន្តរជាតិថែមទៀតផង។

ប្រភព ៖ kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង