លេចលឺថា! SM Entertainment កំពុងសហការជាមួយក្រុមហ៊ុន បរទេស ដើម្បីដំណើរការក្រុមចម្រៀងប្រុសថ្មី

Vachana-Website-News-LUMEN-Ad-10

ថ្មីៗ​នេះ យោងតាម​ព័ត៌មាន​នៃពាក្យចចាមអារ៉ាម ផលិតកម្ម SM Entertainment កំពុងសហការជាមួយក្រុមហ៊ុន British entertainment ដើម្បីដំណើរការ​ក្រុម​ចម្រៀង​ប្រុស​បរទេស​ ដែល​ធ្វើ​ឲ្យអ្នក​និយម​លេង​អ៊ីនធើណែត និង អ្នកគាំទ្រមួយចំនួន​មាន​ប្រតិកម្ម​ជាហូរហែរ។

លើសពីនេះទៀត យោង​តាម​របាយការណ៍ រូបថត​របស់​សមាជិកនៃក្រុមចម្រៀងនេះ ត្រូវបាន​ចែក​រំលែក​ជា​ផ្លូវ​ការ​រួច​ហើយ ក្នុង​សហគមន៍​អន​ឡាញ​ដ៏​ពេញ​និយម។

ជាចុងក្រោយ ចំពោះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន ដែលបានចែករំលែកព័ត៌មាននេះបានបង្ហើបថា ព័ត៌មាននៃពាក្យចចាមអារ៉ាមនេះ ត្រូវបានចេញផ្សាយនៅចក្រភពអង់គ្លេសស្ទើរតែជាផ្លូវការហើយ។

មិនតែប៉ុណ្ណោះ ពួកគេបានបន្ថែមថា “មានមតិជាច្រើនដែលនិយាយអំពី One Direction ដូច្នេះហើយ អ្នកគាំទ្រសង្ស័យថា ក្រុមហ៊ុន British entertainment ដែលសហការជាមួយ SM គឺជាក្រុមហ៊ុនតែមួយដែលបង្កើតកម្មវិធី One Direction នេះឯង។

ប្រភព ៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង