កាលពីថ្ងៃទី 1 ខែសីហា អ្នកបង្កើត YouTube ម្នាក់ឈ្មោះ Zev Rattet បានបង្ហោះរូបភាពនៅលើ Channel របស់គាត់ ដែលបង្ហាញពីការជួបគ្នា ដ៏ជោគជ័យរបស់គាត់ជាមួយ IU ។ គាត់ និងភរិយាទំនងជាថតរូបជាមួយ IU នៅក្រោយឆាក ក្នុងកម្មវិធីមួយរបស់នាងថែមទៀត។
តាមការបង្ហាញឱ្យឃើញពីរូបភាព នេះមិនមែនជាការជួបជុំគ្នាធម្មតាទេ។ ខណៈពេលដែល Rattet បានចូលរួមការប្រគុំតន្ត្រី HEREH WORLD TOUR CONCERT IN OAKLAND របស់ IU កាលពីថ្ងៃទី 30 ខែកក្កដា ជាមួយ UAENA រាប់ពាន់នាក់ផ្សេងទៀត គាត់មានសិទ្ធិផ្តាច់មុខ ដោយត្រូវបានអញ្ជើញដោយ Pricess នៃ K-Pop ផ្ទាល់តែម្តង។
Rattet ដែលត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា “Grandpa UAENA” ដោយអ្នកគាំទ្រនោះ គឺជាអ្នកគាំទ្ររបស់ IU មួយរយៈមកហើយ ថែមទាំងផ្សព្វផ្សាយបទចម្រៀងរបស់នាង នៅលើ channel YouTube របស់គាត់ទៀតផង។ ត្រលប់ទៅខែសីហា នៅពេលដែលមិត្តរួម UAENA បានសួរ Rattet ថា តើគាត់មានគម្រោងទៅមើល IU ផ្ទាល់ឬអត់ គាត់បានសារភាពដោយបើកចំហថា គាត់មិនស៊ាំនឹងដំណើរការលក់សំបុត្រទេ ហេតុដូច្នេះហើយគាត់មិនច្បាស់ថា តើគាត់នឹងអាចទទួលបានកន្លែង នៅក្នុងកម្មវិធីប្រគុំតន្ត្រីដែរឬទេ។
ក្រោយមក IU បានកត់សម្គាល់ពីរឿងនេះ និងបានផ្ញើការអញ្ជើញពិសេសមួយទៅគាត់ រួមទាំងការប្រកាសតាមរយៈ Instagram របស់នាង។ ក្នុងវីដេអូដ៏ល្អិតល្អន់រៀបរាប់ពីការជួបគ្នាជាមួយ IU Rattet បាននិយាយថានាងបានសន្ទនាជាមួយតារាចម្រៀងរយៈពេល ១៥ នាទីបន្ទាប់ពីកម្មវិធី។ នាងក៏បានជូនអំណោយដល់គាត់ផងដែរ រួមទាំងអាល់ប៊ុមដែលមានចុះហត្ថលេខា បន្ទោងសោរ ក្រវ៉ាត់ក និងស្នៀតសក់ប្រពៃណីកូរ៉េ។ Rattet បន្ថែមដោយមោទនភាពថាគាត់បានទៅឱប idol របស់គាត់ផងដែរ។
ក្រោយមក អ្នកគាំទ្រផ្សេងទៀតក៏បានបញ្ចេញប្រតិកម្ម យ៉ាងកក់ក្ដៅចំពោះការជួបគ្នា ដែលរំពឹងទុកជាខ្លាំងនេះ ដោយលើកទឹកចិត្តដល់ជីតា UAENA!
“អបអរសាទរ! មានសុខភាពល្អលោកតា!”
“អីយ៉ា មិនថាខ្ញុំឃើញវាប៉ុន្នានដងទេ វាពិតជាពិបាកនឹងជឿណាស់។ ^^”