នៅថ្ងៃទី 19 ខែកក្កដា វាត្រូវបានគេរាយការណ៍ថា Shoko Miyata ដែលត្រូវបានពិពណ៌នាថាជាអ្នកហាត់កាយសម្ព័ន្ធកំពូលរបស់ប្រទេសជប៉ុន ត្រូវបានដកចេញពីក្រុមក្នុងកំឡុងពេលឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស។
យោងតាម Japan Gymnastics Association (JGA) Miyata ត្រូវបានបញ្ជូនឲ្យត្រឡប់ផ្ទះវិញ ដោយសារតែត្រូវបានអ្នកគាំទ្រជាច្រើនចោទប្រកាន់ពីការជក់បារី។
លើសពីនេះ នៅពេលនាងត្រលប់មកប្រទេសជប៉ុនវិញ Miyata បានសារភាពថា នាងបានជក់បារីក្នុងអំឡុងពេលឯកជនរបស់នាង និង ថែមទាំងបានផឹកស្រានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិក្នុងទីក្រុងតូក្យូកាលពីចុងខែមិថុនា និងខែកក្កដាទៀតផង។
យ៉ាងណាមិញ ទោះបីជា Miyata មានអាយុ 19 ឆ្នាំ ដែលគ្រប់អាយុស្របច្បាប់របស់ប្រទេសជប៉ុន ក៏ពិតមែន ប៉ុន្តែក្រមសីលធម៌របស់ JGA ហាមដាច់ខាតសមាជិកក្រុមជាតិ មិនឲ្យជក់បារី និងផឹកស្រាក្នុងអំឡុងពេលមានសកម្មភាពក្រុមឡើយ។
ជាចុងក្រោយ JGA បានសម្រេចចិត្តថា Miyata គួរតែដកចេញពីក្រុម ហើយ និង មានអ្នកជំនួសសមាជិករូបនេះ ទោះបីជា Miyata ត្រូវបានគេដឹងថា នាងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន និង ត្រូវបានគេចាត់ទុកថាជាជើងខ្លាំងរបស់ក្រុម ដូច្នេះ ការប្រកដប្រហែលជាអាចប៉ះពាល់ដល់ការដណ្តើមមេដាយក្នុងការប្រកួត។
ប្រភព ៖ Koreaboo