អ្នកណាមិនស្គាល់ សុគន្ធ និសា ដែលជាតារាចម្រៀងស្រីជើងចាស់ ដែលទទួលបានការគោរពស្រឡាញ់ជាច្រើន ពីសំណាក់អ្នកគាំទ្រ និងមហាជនជាច្រើន នោះក៏ដោយសារសមត្ថភាព តែអត្តចរិកដ៏ល្អរបស់តារាស្រីរូបនេះ។

អ្វីដែលសំខាន់ សម្រស់មិនចេះចាស់របស់ សុគន្ធ និសា ថ្មីៗកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នៅពេលដែលអ្នកនាងទៅចូលរួមមង្គលការមិត្តរួមសិល្បៈ ក្នុងឈុតប្រពៃណីខ្មែរពណ៍ប្រាក់ បែបសុភាពរមទម្យ តែស្រស់ស្អាតថ្លៃថ្នូ លើសពីនេះអ្នកនាង សុគន្ធ និសា ក៏បានធ្វើការបង្ហោះរូបជាច្រើនសន្លឹកពីកម្មវិធី រួមជាមួយនឹង caption យ៉ាងវែងថា៖

“មានគេសួរខ្ញុំច្រើនណាស់ថាបង ស្លៀកអីក៏សម គឺចង់ចែករំលែកទៅដល់បងប្អូនថា គឺមិនថាយើងជាស្រីឬក៏ជាមនុស្សប្រុសទេ ការថែរទាំសុខភាពនឹងរូបសម្រស់ជារឿងសំខាន់ បងប្អូនត្រូវចេះស្រឡាញ់ខ្លួនឯង ញាំអាហារត្រូវគិតត្រូវរើស ហាត់ប្រាណអោយបានច្រេីន កុំបណ្តោយអោយខ្លួនឡើងគីឡូខ្លាំងវាពិបាកសម្រកណាស់ បើយើងថែរគីឡូនឹងរាងយើងបានស្អាតបងប្អូនចង់ស្លៀកអីក៏ស្អាតដែរមិនថាតែខ្ញុំជាតារាទេ ស្រឡាញ់ខ្លួនថែរខ្លួននឹងថែរសុខភាពមើលថែរអារម្មណ៍អោយបានល្អណាបងប្អូនជាទីស្រឡាញ់”។




