សមាជិកវ័យក្មេងបំផុតរបស់ BLACKPINK គឺ Lisa បាននឹងកំពុងមានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងជាមួយ CEO ជនជាតិបារាំង លោក Frederic Arnault។
យោងតាមការបង្ហោះរបស់អ្នកគាំទ្រតាមអនឡាញ Lisa ត្រូវបានគេឃើញថា កំពុងរីករាយនឹងអាហារថ្ងៃត្រង់របស់នាង ជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងប៉ារីស យ៉ាងណាមិញ ម្នាក់ក្នុងចំណោមមិត្តរបស់ Lisa ត្រូវបានគេមើលឃើញថាជា នាយកប្រតិបត្តិ TAG Heuer លោក Frederic Arnault។
ហើយបើទោះបីជាទីតាំង មិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ក៏អ្នកមើលបានជឿថា Lisa និង Frederic Arnault កំពុងណាត់ជួបគ្នា ទន្ទឹមនឹងនោះ YG Entertainment មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមណាមួយនោះទេ ដូច្នេះវាមិនត្រូវបានបញ្ជាក់ថា Lisa កំពុងមានទំនាក់ទំនងជាមួយ Frederic Arnault រឺយ៉ាងណានោះដែរ។



បញ្ចេញមតិយោបល់