ស្ងាត់ៗ ម្ចាស់បទកាប៉ាល់ទីតានិច Celine Dion បើកបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ

News-&-Entertainment-

ជាការពិតណាស់ គ្មានអ្នកណាដែលថាមិនស្គាល់នោះទេ ពីតារាចម្រៀងស្រីល្បីឈ្មោះ Celine Dion ម្ចាស់បទ “My Heart will go on” ក្នុងរឿងដ៏ល្បីល្បាញកាប៉ាល់ទីតានិច ក្រោយពេលដែលតារាស្រីរូបនេះ បានបង្ហាញសមត្ថភាពដែលគ្រប់គ្នាមិនអាចបំភ្លេចបាន ជាមួយបទនេះនៅលើឆាកតន្ត្រីពិភពលោក។

យ៉ាងណាមិញថ្មីៗនេះ តារាស្រីរូបនេះបានបានធ្វើសេចក្តីប្រកាសមួយ ដែលធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោក ព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលក្នុង​វីដេអូ​ដ៏​រំជួល​ចិត្តនោះ Celine Dion បាន​បង្ហើប​ថា នាង​កំពុង​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

ក្រោយពីការប្រកាសនេះ ហ្វេនរបស់នាងជាច្រើនទូទាំងពិភពលោកបានធ្វើការអធិដ្ឋាន និងជូនពរតារាស្រីរូបនេះឲ្យឆាប់ជាសះស្បើយផងដែរ។

ប្រភព​ ៖ academicscholarship.net

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង