ស្ងាត់ៗ Dispatch បញ្ចេញរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Jang Wonyoung ធ្វើឲ្យគ្រប់គ្នាបើភ្នែកធំៗ

Entertainments-LUMEN

នៅថ្ងៃទី 12 ខែកក្កដា នេះ ការបង្ហោះតាមអ៊ីនធើណែតដែលមានចំណងជើងថា “Dispatch’s Close Up Photo Of Jang Wonyoung ដែលទើបតែត្រូវបានចេញផ្សាយ” បានរីករាលដាលយ៉ាងឆាប់រហ័ស។ ការបង្ហោះនេះ ទទួលបានការមើលជាង 8K ក្នុងរយៈពេលត្រឹមតែ 30 នាទីនៃការបង្ហោះប៉ុណ្ណោះ។

ក្នុង​ការ​បង្ហោះ​នោះ អ្នក​លេង​អ៊ីនធើណែត​ម្នាក់​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ​របស់​តារាស្រី Jang Wonyoung ​ដែល​ថត​ដោយ Dispatch។ នៅ​ក្នុង​រូប​ថត Jang Wonyoung មើល​ទៅស្រស់ស្អាត ស្រស់ស្រាយ ក្នុង​រ៉ូប​ពណ៌​ស​ឆើតឆាយ មិនតែប៉ុណ្ណោះ Dispatch ក៏បាន​ដាក់​ចំណង​ជើង​រូបថត​របស់​ពួក​គេ​ យ៉ាង​សមរម្យ​ថា “The Goddess Is Here”។

ភ្លាមៗ អ្នក​និយម​លេង​អ៊ីនធើណែត​បាន​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​រូបថត​ទាំង​នោះ​ទាំង​ងឿង​ឆ្ងល់ ​ចំពោះ​ភាពស្រស់ស្អាតឥតខ្ចោះ​របស់​តារាស្រី​រូប​នេះ​។

“ហេតុអ្វីខ្ញុំសប្បាយចិត្តម៉្លេះពេលនាងស្អាត? តើ​នេះ​ជា​ស្នេហា​ឬ?»

“Wonyoung… ស្អាតណាស់”

“គ្រប់ផ្នែកនៃមុខរបស់នាងគឺស្អាត…”

“នាងស្រស់ស្អាតរហូតដល់ខ្ញុំនឹងជឿភ្លាម បើនរណាម្នាក់ប្រាប់ខ្ញុំថា រូបនេះបង្កើតដោយ AI”។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង