ស្បែក Han So Hee សខ្លាំងពេក ដល់ថ្នាក់គេថានាងជាបិសាចជញ្ជក់ឈាម Vampire

Entertainments-LUMEN

ថ្មីៗនេះ ការបង្ហោះដែលមានចំណងជើងថា “ស្បែករបស់ Han So Hee នៅក្នុងរូបថតនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់” បានរីករាលដាលនៅលើគេហទំព័រ សហគមន៍អនឡាញដ៏ពេញនិយម Instiz ដែលការ​បង្ហោះ​នោះ​រួម​មាន​រូបភាព Han So Hee អង្គុយ​ក្បែរ​តារា​សម្ដែង​ជប៉ុន Yuko Araki ក្នុង​ព្រឹត្តិការណ៍ Dior។

ខណៈ​ដែល​តារា​ស្រី​ទាំង​ពីរ​ បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និង​ស្រស់ស្អាតភ្លឺ​ចែងចាំង​តាម​រូបភាព​រៀងៗ​ខ្លួន  តែយ៉ាងណាស្បែក​របស់ Han So Hee មើល​ទៅស​ស្លេក​ខ្លាំង ​បើ​ធៀប​នឹង Araki។ ភាពផ្ទុយគ្នា​រវាង​សម្បុរ​ស្បែក​របស់​ពួកគេ ​គឺ​ខ្ពស់​ខ្លាំង​ណាស់​ដែល​រូបថត​មើល​ទៅ​ ហាក់ត្រូវបាន​កែសម្រួល​ដោយ​ផ្នែក​នៅ​ចំហៀង​របស់ Han So Hee។

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែត មានការតក់ស្លុតជាខ្លាំងចំពោះរូបថតទាំងនេះ ដែលធ្វើឲ្យពួកគេយល់ឃើញ ពីភាពស្លេកស្លាំងរបស់តារាស្រីក្នុងជីវិតពិត។ អ្នក​ខ្លះ​ថែម​ទាំង​និយាយ​ថា​អរគុណ ​ចំពោះ​សម្បុរ​ស្បែក​នាង​ នឹង​សម​ឥតខ្ចោះ​សម្រាប់​តួ​បិសាចជញ្ជក់ឈាម Vampire។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង