Hwang So-hee ឬគ្រប់គ្នាស្គាល់ថា DJ SODA ជាតារា Mix ភ្លេងដ៏ល្បីលើពិភព ក៏ជាសិល្បការិនីកូរ៉េដ៏ល្បីល្បាញមួយរូប ដែលតែងលេចវត្តមានក្នុងនាមជា Headliner ក្នុងមហោស្រពតន្ត្រីលំដាប់ពិភពលោក រាប់មិនអស់។

ហើយថ្មីៗនេះ DJ SODA ក៏បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមជា Headliner ក្នុងមហោស្រពតន្ត្រីដ៏ធំរបស់ក្រុមហ៊ុនស្ទីង រួមជាមួយកំពូលតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត។ ឆ្លៀតក្នុងឱកាសមកប្រទេសកម្ពុជាលើកនេះ DJ SODA បានឆ្លៀតធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានថតវីដេអូខ្លីមួយ ផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ទៅកាន់ពិភពលោក ក្នុងសម្លៀកបំពាក់យ៉ាងសមសួន ថ្លៃថ្នូរបំផុត។

គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុកផេករបស់ DJ ស្រីល្បីលំដាប់ពិភពលោករូបនេះ មានអ្នកចុចតាមដាន ដល់ទៅ ១០លាននាក់ឯណោះ ដូច្នេះវត្តមានប្រាសាទអង្គររបស់កម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ DJ SODA ក៏បានចូលរួមចំណែកឲ្យពិភពលោក កាន់តែបានស្គាល់ពីប្រទេសកម្ពុជា ពិសេសប្រាសាទអង្គរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតលើលោក៕



ប្រភព៖ infotainment.ams