ហេតុអ្វីបានជារឿង TVB ទទួលបានការគាំទ្រខ្លាំងជាងរឿងភាគមួយចំនួន?? 

Vachana-Website-News-Entertainment-Ad-copy-3

សម្រាប់អ្នកដែលតែងតែទស្សនារឿង TVB នីមួយៗរហូតដល់ចប់ប្រាកដជាដឹងច្បាស់ហើយថា មិនថាសាច់រឿងទៅជាយ៉ាងណា តួអង្គនីមួយៗបានជួបគ្នា ឬអត់ក៏មិនសំខាន់ដែរ ប៉ុន្តែអត្ថន័យ និងខ្លឹមសារនៃរឿងនីមួយៗសុទ្ធតែមានគំនិត និង តម្លៃអប់រំមកជាមួយឲ្យអ្នកទស្សនាបានស្វែងយល់កាន់តែច្បាស់។ 

ម្យ៉ាងទៀតនៅក្នុងរឿងនីមួយៗ ជាពិសេសបានសបញ្ចាក់ពីសង្គមយើងសព្វថ្ងៃ មិនប៉ុណ្ណោះ រឿងTVB ថែមទាំងពាំនាំអារម្មណ៍អ្នកទស្សនា ឲ្យបានស្គាល់គ្រប់រសជាតិ មិនថាជាមេធាវី  IT អ្នកបម្រើយន្តហោះ អ្នករកស៊ី ឬធ្វើមុខជំនួញ ប៉ូលីសស៊ើបក្តី ។ល។ 

លើសពីនេះ គំនិតរបស់រឿងTVB ក៏បានបង្ហាញឲ្យយើងស្គាល់ពីតម្លៃការងារនីមួយៗមិនថាការងារតូចតាច ឬធំក្តី សុទ្ធតែមានតម្លៃឲ្យតែការងារសុច្ចរិត។ ដូច្នេះសម្រាប់ Fan Fan ដែរទស្សនារឿងTVB ដែលមានក្តីស្រមៃលើការងារណាមួយ ហើយដាក់គោលដៅ និងឆន្ទៈ កុំចុះចាញ់ឲ្យសោះ សង្ឃឹមថារឿងនីមួយៗ អាចបំផុសគំនិត និងជាកាលើកទឹកចិត្តដល់អ្នកកំពុងស្វែងរកមុខជំនាញសម្រាប់ជីវិត និង ក្តីស្រមៃរបស់ខ្លួន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង