នៅរសៀលថ្ងៃទី 28 ខែកក្កដា កន្លងទៅ ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការ អំពីស្ថានភាពរបស់ Karin នៅលើគណនីបណ្ដាញសង្គមរបស់ aespa។
ក្នុងនោះផលិតកម្មបានចែករំលែកថា ការសម្តែងរបស់ពួកគេ ‘2024 aespa LIVE TOUR -SYNK : PARALLEL LINE – in Japan’ ដែលគ្រោងធ្វើនៅថ្ងៃទី 28 ខែកក្កដានៅ Asue Arena Osaka សមាជិក aespa Karina នឹងអវត្តមានពីការសម្តែង ដោយសារហេតុផលសុខភាព បន្ទាប់ពីការពិនិត្យរបស់វេជ្ជបណ្ឌិតបន្ទាប់ពីការហាត់សម។
បន្ថែមពីនេះ ផលិតកម្មក៏បានសូមអភ័យទោសចំពោះភាពរអាក់រអួល ដែលកើតឡើងចំពោះអ្នកដែលបានគាំទ្រ aespa និង Karina ហើយទន្ទឹងរង់ចាំទស្សនាកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ ការសម្តែងនោះនឹងធ្វើឡើងជាមួយសមាជិកបីនាក់ គឺ Winter, Giselle និង Ningning។
ក្រោយមក នៅក្រោមការប្រកាសនេះ ក៏មានអ្នកគាំទ្រជាច្រើន បាននាំគ្នាបង្ហាញពីភាពព្រួយបារម្ភរបស់ពួកគេ និងជូនពរឲ្យតារាស្រីរូបនេះឆាប់ជាសះស្បើយ។
ប្រភព៖ Koreaboo