អតីត​តារា​ក្រុម​ចម្រៀង​ស្រី ដែល​ប្រឈម​នឹង​ការ​រិះគន់ត្រូវគេជេ ព្រោះតែដៃគូស្នេហា

Entertainments-LUMEN

១. Hani សមាជិកក្រុម EXID ត្រូវគេរិះគន់ដោយសារគូដណ្តឹង

ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Hani ពោរពេញទៅដោយការបញ្ចេញមតិអវិជ្ជមាន ដោយសារតែគូដណ្តឹងរបស់នាង Yang Jae Woong ។ យោង​តាម​របាយការណ៍​របស់ SBS បាន​បញ្ជាក់​ថា អ្នកជំងឺ​ម្នាក់​បាន​ស្លា.ប់​រយៈពេល ១៧ ថ្ងៃ​ បន្ទាប់​ពី​បាន​ចូល​មន្ទីរពេទ្យ​ដែល​ដំណើរការ​ដោយ គូដណ្តឹងរបស់ Hani Yang Jae Woong។   

២. Jiyeon សមាជិកក្រុម T-ara ត្រូវគេរិះគន់ដោយសារស្វាមី

មនុស្សជាច្រើនបានរិះគន់ Jiyeon បន្ទាប់ពីកីឡាករ Hwang Jae Gyun ដែលត្រូវជាស្វាមីរបស់តារាស្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹង​ឧប្បត្តិហេតុ​បោស​សម្អាត​កៅអី អំឡុង​ការ​ប្រកួត​ជាមួយ Hanwha Eagles។

៣. HyunA អតីតសមាជិកក្រុម 4Minute

HyunA ត្រូវមនុស្សជាច្រើនចោមរោមរិះគន់ ដោយសារតែការប្រកាសរៀបការ ជាមួយ Yong Jun Hyung នោះក៏ព្រោះតែ Yong Jun Hyung មានជាប់ពាក់ព័ន្ធនឹងរឿង​អាស្រូវ “Burning Sun”។ មិនតែប៉ុណ្ណោះ ភាពចម្រូងចម្រាសនេះបានពង្រីក ដល់ការលក់សំបុត្រការប្រគុំតន្ត្រីដែលលក់មិនដាច់ និងការធ្វើពហិការទស្សនិកជន ដែលប៉ះពាល់ដល់អាជីពរបស់ HyunA ខ្លាំង។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង