អត់ខ្វល់!! Kevin Cheng និង Grace Chan ទៅវិស្សមកាលនៅអូស្ត្រាលីជាមួយកូនៗយ៉ាងសប្បាយរីករាយ

Vachana3-Website-Entertainments-LUMEN-Ad

កាលពីពេលថ្មីៗនេះ Grace Chan និង Kevin Cheng បាន​សម្រាក បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៅ​វិស្សមកាល​នៅ Gold Coast ប្រទេស​អូស្ត្រាលី​ជាមួយ​នឹង​កូន​ប្រុសរបស់ខ្លួនយ៉ាងមានក្តីសុខ។

លើសពីនេះ Kevin Cheng បានអវត្តមានពីការជួបជុំដ៏សប្បាយរីករាយរបស់សមាជិក ‘A Fistful of Stances’ ក្នុងពេលនោះដែរ Grace បានបញ្ជាក់ពីហេតុផលរបស់ Kevin ចំពោះការអវត្តមាននេះ ដោយសន្យា ថាពួកគេនឹងមានការជួបគ្នាដាច់ដោយឡែកនៅពេលក្រោយទៀត។

បន្ថែមពីនេះ ​ណាមួយវា​ជា​លើក​ទី​មួយ​ដែល​ពួក​គេ​បាន​វិស្សមកាល​ជាមួយ​គ្នា ​ជាលក្ខណៈ​ក្រុម​គ្រួសារ Grace បាន​សរសេរ​នៅ​លើប្រពន្ធ​សង្គម​របស់​នាង​ថា “ វា​ពិត​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ទាំង​ផ្លូវចិត្ត ​អារម្មណ៍ ក៏ដូចជាផ្លូវកាយរបស់ខ្ញុំ! ព្រោះវាមិនងាយស្រួលទេ តាំងពីដំបូងមក ព្រោះ “ស្វា របស់ខ្ញុំទាំងពីរនេះរប៉ិចរប៉ូចពេក

ប៉ុន្តែសំណាងណាស់ ការធ្វើដំណើរនេះបានរៀបចំផែនការល្អ និងល្អិតល្អន់ណាស់ មិនថាអាហារ កន្លែងស្នាក់នៅ ឬឈុតឆាកនៃសកម្មភាពអ្វីទាំងអស់គឺល្អឥតខ្ចោះ!

​រៀង​រាល់​យប់ កូន​ទាំង​ពីរ​ប្រាប់​ខ្ញុំ​ថា ពួក​គេតែងតែ​មាន​ថ្ងៃ​ដ៏​អស្ចារ្យជាមួយប៉ាម៉ាក់! ដូច្នេះហើយ ខ្ញុំគិតថាឪពុកម្តាយទាំងអស់នឹងដឹងថា តាមពិតទៅ យើងគ្រាន់តែចង់ឱ្យក្មេងៗទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដូចនេះហើយ គួរតែចំណាយពេលជាមួយគ្រួសាររបស់អ្នកបន្តិច កុំឲ្យពិបាកចិត្តរាល់ថ្ងៃជាមួយការងារពេក។

តាមវីដេអូដែលថតបាន Grace និង Kevin បានទៅលេងតំបន់ទេសចរណ៍ល្បីៗ គឺសប្បាយរីករាយជាខ្លាំង ហាក់ដូចជាមិនខ្វល់ពីអ្វីឡើយ គ្រាន់តែចង់សោយសុខនូវអារម្មណ៍មួយដែលស្រស់ស្រាយ ជាមួយនឹងក្រុមគ្រួសារ ទើប Kevin Cheng និង Grace Chan សម្រេចចិត្តមកវិសម្សកាល មិនចូលរួមក្នុងកម្មវិធីជួបជុំ Fistful of Stances’។

ប្រភព ៖ Jaynestar

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង