យោងតាមប្រភពព័ត៌មាន National Thailand បានឲ្យដឹងថា តារាសម្ដែងស្រីល្បីថៃ Yaya Urassaya នឹងចូលរួមសម្ដែងក្នុងភាពយន្ដហូលីវូដ Home Sweet Home Rebirth ដែលដកស្រង់ពីវីដេអូហ្គេមដ៏ល្បី របស់ប្រទេសថៃចេញក្នុងឆ្នាំ ២០១៧។

ក្នុងនោះ តួរសម្តែងរួមមាន Morrone, Moseley ក៏មាន Alexander Lee ថែមទៀត មិនតែប៉ុណ្ណោះ អ្នកដឹកនាំរឿងហូលីវូដល្បីឈ្មោះលោក Dean Altit បាននិយាយថា ក្រៅពីការសម្ដែងជាកំពូលតារា ប្រាក់មួយចំនួនធំក៏ត្រូវបានវិនិយោគសម្រាប់ការថតរឿង និងឥទ្ធិពលពិសេស ដើម្បីធានាថាវានឹងក្លាយទៅជារឿងដ៏ល្អឥតខ្ចោះផងដែរ។

គួរបញ្ជាក់ថា Home Sweet Home ត្រូវបានបង្កើតដោយ Yggdrazil Group ដែលស្ថិតនៅក្នុងប្រទេសថៃបានលក់ដាច់ជាង ១ លានច្បាប់នៅទូទាំងពិភពលោក និងបានប្រមូលអ្នកមើលជាង ៣៧០ លានដង នៅលើ YouTube និង Twitch។

ប្រភព៖ nationthailand
បញ្ចេញមតិយោបល់