ថ្មីៗនេះ វីដេអូរបស់តារាចិន Zhang Xing Te ត្រូវបានគេជះទឹកដាក់ ត្រូវបានគេចែកចាយ ពេញបណ្តាញសង្គម Weibo កាលពីពេលថ្មីៗនេះ ដែលអ្នកវាយប្រហារត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកគាំទ្ររោគចិត្ត ឬក៏គេហៅម៉្យាងទៀតថា sasaengs។

ក្នុងវិដេអូត្រូវបានគេមើលឃើញថា អ្នកគាំទ្ររោគចិត្តបានប្រើពែងក្រដាសដើម្បីចាក់ទឹកជះមកលើ Zhang Xing Te ខណៈដែលលោកត្រូវបានអមដោយបុគ្គលិកម្នាក់ ដែលព្យាយាមចាប់អ្នកវាយប្រហារចេញ តែបុគ្គលិកមិនអាចរារាំងការវាយប្រហារបានទេ។
ក្រោយមក ការបង្ហោះនេះត្រូវបានចែកចាយនៅលើ Weibo ដោយដាក់ចំណងជើងថា “#Sasaengs ចាក់ទឹកលើ Zhang Xing Te បើខ្ញុំឃើញឯងម្តង ខ្ញុំនឹងវាយឯងម្តង” រួមទាំងនិយាយថា តារាប្រុសរូបនេះបានទៅជិតអ្នកវាយប្រហារ ដើម្បីប្រាប់ឲ្យពួកគេបញ្ឈប់ក្នុងការតាមដានខ្លួន ហើយនោះជាពេលដែលពួកគេ បានសងសឹកដោយជះទឹកមកលើគាត់។

បន្ទាប់មក លោក Zhang Xing Te ត្រូវបានគេកោតសរសើរ ចំពោះភាពអត់ធ្មត់របស់លោក ហើយលោកថែមទាំងបានរើសពែងដែលគប់ នៅលើឥដ្ឋ ហើយបោះវាចោល ដើម្បីកុំឲ្យវាបន្ថែមទៅសំរាម នៅក្នុងព្រលានយន្តហោះ។ បន្ថែមពីនេះ គេបានរាយការណ៍ថា លោកបានទូរស័ព្ទទៅសមត្ថកិច្ចឲ្យតាមចាប់អ្នកវាយប្រហារលោកនោះរួចហើយ។

គួររំលឹកផងដែរថា Zhang Xing Te បានទទួលភាពល្បីល្បាញតាមរយៈ Produce Camp ដែលជាកម្មវិធីចិនរបស់ Produce 101 ក្រោយមកលោកក៏បានកែប្រែខ្លួនមកជា តារាសម្តែង ដោយបានសម្តែងក្នុងរឿងភាគយុវវ័យជាច្រើនរាប់មិនអស់។


ប្រភព៖ Koreaboo