អេមមែនទែន!! Idol ទាំងពីរ គ្រោងទៅទៅរៀបការនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

Vachana-Website-News-Entertainment-Ad-4

កាលពីសប្តាហ៍មុន កញ្ញា Roxanne Tong និង  កម្លោះសង្ហា Kenneth Ma បានរៀបចំ ពិធីជូនជំនូនតាមបែបប្រពៃណី ដែលយើងអាចនិយាយឲ្យស្រួលយល់ គឺពិធីជូនជំនូន ។ 

មុនពេលឈានដល់ថ្ងៃរៀបការ  Kenneth បានផ្តល់អំណោយដ៏ថ្លៃថ្លាដល់Roxanne និងក្រុមគ្រួសាររបស់នាង ដូចជាគ្រឿងអលង្ការមាសដ៏មានតម្លៃថ្លៃ និងប្រអប់យិនស៊ិន និងជំនូនផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែ អ្វីដែលសំខាន់ អំណោយ​ទាំង​នោះ​មិនទាន់ប្រៀបស្មើររូបថត ​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ស្មោះ​ត្រង់​របស់ Kenneth ចំពោះអនាគតរបស់ភរិយាខ្លួនឡើយ។ 

លើសពីនេះ Roxanne និង Kenneth មានគម្រោងគ្រោងនឹងរៀបចំកម្មវិធីមង្គលការសមល្មមមួយនៅ កោះបាលី ប្រទេសឥណ្ឌូនេស៊ី ព្រោះថា កាលពី Kevin Cheng និង Grace Chan ក៏បានរៀបចំពិធីមង្គលការរបស់ពួកគេនៅសណ្ឋាគារបាលីដូចគ្នា។

បើនិយាយពីទីកន្លែងដែល idol ទាំងពីររបស់យើងជ្រើសរើសនោះគឺ ជាទីតាំងដែលគ្របដណ្តប់លើផ្ទៃដីប្រហែល 8.5 ហិកតា ហើយសណ្ឋាគារនេះមានអ្វីៗគ្រប់យ៉ាងចាប់ពីកន្លែងស្ប៉ា រហូតដល់វីឡាដែលមើលឃើញសមុទ្រ។

លក្ខណៈ​ពិសេស​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​គឺ ​ secluded beach ​ មានប្រវែង​១,៥​គីឡូម៉ែត្រ។ នៅទីបំផុត លោក Kenneth បាន​ត្រឹម​តែ​ញញឹម ហើយ​ឆ្លើយ​ថា គាត់​មិន​អាច​ឆ្លើយ​បាន​ទេ​នៅ​ពេល​នេះ ថាកន្លែងដែលរៀបចំមង្គលការនោះ មានទេសភាពស្អាតប៉ុណ្ណា ហើយត្រូវចិត្តរបស់ភរិយារបស់ខ្ញុំ ប៉ុណ្ណា ព្រោះអ្វីដែលសំខាន់ គឺស្នាមញញឹមរបស់នាង។

ប្រភព ៖ jaynestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង