អ្នកគាំទ្ររំភើបក្រោយដឹង Lia នឹងបង្ហាញខ្លួននៅលើ YouTube Live Stream ជាមួយសមាជិក ITZY

Vachana-Website-News-LUMEN-Ad-2

ចាប់តាំងពី Lia បានខកខានការត្រលប់មកវិញជាច្រើន ធ្វើឲ្យសមាជិកក្រុមបានសម្តែងត្រឹមតែ 4 នាក់អស់មួយរយៈមកនេះ។ គួររំលឹកផងដែរថា Lia សមាជិក ITZY បានឈប់សម្រាកតាំងពីចុងឆ្នាំមុន ដើម្បីផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តរបស់នាង។

មិនតែប៉ុណ្ណោះ ITZY បានបង្ហោះនៅលើ Instagram Story របស់ពួកគេថា ពួកគេនឹងផ្សាយផ្ទាល់ (live) នៅលើ YouTube នៅថ្ងៃទី 8 ខែកក្កដានេះ សម្រាប់ខួបលើកទី 5 របស់ពួកគេក្នុងនាមជា ITZY ។

អ្វីដែលសំខាន់អ្នកគាំទ្រនាំគ្នារំភើបក្រោយពីសង្កេតឃើញថា​មាន​ឈ្មោះ​សមាជិក​ទាំង​ប្រាំ​នាក់ ដែល​បង្ហាញ​ពី​ការ​ជួប​ជុំ​គ្នាយ៉ាង​ពេញ​លេញរួមទាំង Lia ផងដែរ។

ទន្ទឹមនឹងនេះ ការវិលត្រឡប់មកវិញរបស់ Lia ធ្វើឲ្យអ្នកគាំទ្រគ្រប់រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ព្រោះពួកគេខានឃើញការសម្តែងរបស់សាមជិករូបនេះអស់រយៈពេលជាយូរមកហើយ។

ប្រភព ៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង