អ្នកគាំទ្រស្រឡាំងកាំងចំពោះការផ្លាស់ប្តូរ 180 ដឺក្រេរបស់ Lee Dong Wook សម្រាប់ខ្សែភាពយន្តថ្មី

Vachana-bWebsite-News-LUMEN-Ad

តារាសម្តែង Lee Dong Wook ត្រូវបានអ្នកគាំទ្រជាច្រើនស្រឡាញ់ និង ចូលចិត្តដោយសារតែមានរូបរាងសង្ហា និង សមត្ថភាពសម្តែងបានល្អ។ មិនតែប៉ុណ្ណោះ ភាពសង្ហារបស់តារាប្រុសរូបនេះ ត្រូវបានទាក់ទាញ ដោយសារតែការប្តូរម៉ូដសក់ផ្សេងៗ និងមើលទៅ Clean គ្មានភាពរញ៉េរញ៉ៃឡើយ។

យ៉ាងណាមិញ អ្នកគាំទ្រគ្រប់គ្នាស្ទើរតែមើលមិនស្គាល់ Lee Dong Wook នៅក្នុង Style ចុងក្រោយបង្អស់របស់គាត់សម្រាប់ខ្សែភាពយន្តថ្មីមួយ។

លើសពីនេះ មហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ (TIFF) បានចេញផ្សាយការមើលដំបូងគេ នៃខ្សែភាពយន្តចារកម្មប្រវត្តិសាស្ត្រឆ្នាំ 2024 នាពេលខាងមុខនេះ ។
តារាកិត្តិយសដែលចូលរួមសម្តែងរួមមាន Jeon Yeo Been, Park Jung Min, Park Hoon, Jo Woo Jin, Yoo Jae Myung និង Lee Dong Wook។

បន្ទាប់ពី Trailer នេះត្រូវបានចេញផ្សាយ អ្នកនិយមលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថា Lee Dong Wook បានផ្លាស់ប្តូររូបរាងរបស់គាត់ទាំងស្រុង ដោយ ​មាន​សក់​មុខ​ សម្បុរស្រអាប់ និង មានពុកមាត់ជុំវិញចង្កាផងដែរ។

ទន្ទឹមនឹងនេះ បន្ទាប់ពីអ្នកគាំទ្រឃើញ Style ថ្មីរបស់តារាសម្តែង Lee Dong Wook ធ្វើឲ្យពួកគេមានអារម្មណ៍ថាប្លែកពីគេក្នុងរឿងថ្មីនេះ និងមិនដូចរឿងដែលលោកបានសម្តែងរាល់ដង។

ប្រភព : Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង