កាលពីថ្ងៃទី ១៩ ខែកក្កដា កន្លងទៅនេះ តួឯកស្រី King The Land គឺ YoonA បានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ 2nd Blue Dragon Series Award ដែលនាងនឹងធ្វើជាពីធីករ ជាមួយនឹងដៃគូរបស់នាងគឺលោក Jun Hyun Moo សម្រាប់ព្រឹត្តិការណ៍នេះ។

ក្នុងនោះ Yoona បានដើរចូលមកក្នុងកម្មវិធី ដោយស្លៀករ៉ូបវាលខ្នងពណ៌ខ្មៅ ជាមួយនឹងសក់របស់នាងគឺក្រងឡើងទៅលើ ចងនឹងខ្សែបូរប្រពៃណីកូរ៉េ បង្ហាញស្បែកខ្នងដែលសចែងចាំងគ្មានស្នាម អមជាមួយនឹងមុខក្មេងជាងវ័យគ្មានស្នាមជ្រីវជ្រួញទៀតនោះ គ្មាននរណាអាចទាយបាននោះទេថាឆ្នាំនេះ នាងមានអាយុ ៣៣ឆ្នាំទៅហើយ។

ទន្ទឹមនឹងរូបភាពដ៏ស្រស់លេចធ្លោរបស់ Yoona ត្រូវបានចែកចាយ ភ្លាមៗមានមនុស្សម្នាជាច្រើនជុំវិញបណ្តាញសង្គម បានស្ញោចសរសើរនូវរូបសម្រស់របស់តារាស្រីល្បីរូបនេះ គួរបញ្ជាក់ផងដែរថារឿងថ្មីបំផុតរបស់ YoonA គឺរឿង King The Land បានក្លាយជារឿង K-Dramas ដែលមានអ្នកមើលច្រើនបំផុតប្រចាំឆ្នាំផងដែរ។


ប្រភព ៖ koreaboo