កន្លងទៅ ១០ ឆ្នាំហើយ តែសម្រស់របស់ Seohyun នៅតែផូផង់

News-&-Entertainment-

Seohyun សមាជិកក្រុម Girls’ Generation គឺជាសមាជិកពៅដ៏ល្បីល្បាញបំផុត នៅក្នុង K-Pop ដែលមិនធ្លាប់មានពីមុនមក នាងគឺជាផ្នែកមួយនៃក្រុមចម្រៀងនារីដ៏ល្បីជុំវិញពិភពលោក ក្នុងនោះតារាស្រីរូបនេះ តែងតែមានភាពស្រស់ស្អាតជានិច្ចតាំងពីនាង ទើបតែបង្ហាញខ្លួនមកម្លេះ។

ថ្មីៗនេះ Seohyun បានចូលរួមការបញ្ចាំងជាលើកដំបូង សម្រាប់រឿង Road to Boston សម្រស់របស់នាងបានធ្វើឲ្យគ្រប់គ្នាភ្លាំងភ្លឹក ក្នុងសម្លៀកបំពាក់ម៉ាក Diesel ពណ៌ខ្មៅ និងស្បែកជើងកវែង អមជាមួយនឹងកាបូបពណ៌ប្រាក់របស់នាង។

បន្ថែមពីនេះ អ្នក​គាំទ្រ​បាន​កត់​សម្គាល់​ថា Seohyun ​ហាក់​ដូច​ជា​ស្រក​ទម្ងន់ ព្រោះមុខរបស់នាងតូចជាមុនច្រើន  ហើយការ​សម្រក​ទម្ងន់នេះ ​បាន​ធ្វើឲ្យ​នាង​មើល​ទៅ​ចាស់​ទុំ និងកាន់តែក្មេងស្រស់ស្អាតមិនចាញ់កាលពីឆ្នាំ ២០១៣ ដែលនាងស្ថិតនៅក្នុងអាវក្នុងពណ៌ស និងអាវក្រៅពណ៌ប្រផេះនោះទេ ទើបធ្វើឲ្យគ្រប់គ្នាលើកសរសើនាងមិនដាច់ពីមាត់។

ប្រភព៖​ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង