កាដូដែលមនុស្សស្រីអាចឲ្យខ្លួនឯងក្នុងថ្ងៃ Christmas ទោះមិនមាននរណាឲ្យក៏ដោយ

Vachana-Website-Thumbnail1 (2)

ការពិតនៃសេចក្តីសុខពិតប្រាកដគឺអារម្មណ៍ស្កប់ស្កល់ចេញពីខ្លួនឯង ទោះបីជាគ្មានអ្នកពិសេសណាមកខ្វល់ទិញកាដូអីឲ្យយើងក៏ដោយក៏អត់មានអីត្រូវខ្វល់ដែរ សំខាន់ខ្លួនឯងអាចផ្តល់កាដូឲ្យខ្លួនឯងបាន។ ខាងក្រោមនៅជាសកម្មភាពជាកាដូដែលអ្នកអាចផ្តល់ឲ្យខ្លួនឯងបាននៅថ្ងៃ Christmas

១. ទិញរបស់ដែលខ្លួនចង់បានជាយូរហើយ
អាចឆ្លៀតទៅដើរផ្សារបន្តិច ចំណាយពេលបន្តិចរបស់ណាដែលយើងស្រឡាញ់យូរហើយតែមិនទាន់ដាច់ចិត្ត។ សាកបើកចិត្តទិញវាឲ្យខ្លួនឯងម្ដងមើល ពេលនោះយើងនឹងមានអារម្មណ៍ពិសេស ហើយរីករាយណាស់ ដូចជានាឡិកាថ្លៃមួយដែលយើងស្រឡាញ់សែនស្រឡាញ់តែមិនហ៊ានទិញ។

២. ទៅក្រៅបែប night out ជាមួយមិត្ត

ចប់ការងារក៏គួរឆ្លៀតរៀបចំខ្លួនឲ្យស្អាត ទៅក្រៅបែប girl night out អីម្ដងទៅ ព្រោះខំធ្វើការយូរហើយ។ ទៅញ៉ាំអីឲ្យឆ្ងាញ់ នៅកន្លែងបែប chill chill ហើយសម្រាកចិត្ត សម្រាកខួរក្បាលត្រៀមទទួលឆ្នាំថ្មីបន្តទៀត។

៣. ទិញ skincare ថែសម្រស់

រឿងនេះគឺថាមិនគួររំលងទេ ព្រោះជាការថែទាំសម្រស់ខ្លួនឯង។ គួរតែទៅទិញ skincare ណាសំខាន់ៗ បំប៉នដល់ស្បែកដើម្បីឲ្យនៅតែក្មេង ស្រស់ស្អាត។

៤. ទៅមើលកុនដែលខ្លួនចូលចិត្ត

រកមើលរឿងណាដែលខ្លួនចង់មើល ហើយទៅមើលឲ្យសប្បាយចិត្តម្ដង។ ទោះមានគ្នា ឬគ្មានគ្នា កុំទៅគិតច្រើន គេសប្បាយបែបគេ យើងសប្បាយបែបយើង។

៥. ទិញសៀវភៅអភិវឌ្ឍចិត្តគំនិត

ជាកាដូដ៏ពិសេសមួយក្នុងការឲ្យខ្លួនឯងសម្រាប់ការអភិវឌ្ឍខ្លួន។ ទិញសៀវភៅដែលល្អសម្រាប់ធ្វើឲ្យខ្លួនឯងរឹងមាំ និងចាកចេញពីភាពភ័យខ្លាចដើម្បីជំនះរាល់ឧបសគ្គដែលធ្លាប់បានជួប។

និយាយទៅមិនចាំបាច់ទាល់តែមានគេទិញកាដូឲ្យទេ ខ្លួនឯងហ្នឹងហើយជាម្ចាស់កាដូដ៏សំខាន់បំផុតក្នុងជីវិតយើង។ ដូច្នេះចូររីករាយ និងបន្តរីកចម្រើននូវអ្វីដែលយើងកំពុងធ្វើ និងចាប់ផ្តើមក្តីស្រមៃអ្នក។

Merry Christmas and happy new year!

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង