កាដូទាំ៧ប្រភេទដែលមនុស្សស្រីគួរតែឲ្យទៅមិត្តប្រុសក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់

Vachana-Website-News-Entertainment
ជិតដល់បុណ្យ នៃក្តីស្រលាញ់ ខួបកំណើត ឬថ្ងៃបុណ្យណាមួយនោះទេ ការឲ្យកាដូជារឿងមួយប្រភេទដែលបង្ហាញពី ​ សេចក្តី​ស្រឡាញ់ ការគោរព និងភាព​កតញ្ញូ​របស់​អ្នក​ចំពោះ​មនុស្សដែលអ្នកស្រឡាញ់។ លើសពីនេះសម្រាប់មិត្តប្រុសអំណោយដែលអ្នកចង់ជូនមិនចាំបាច់ទាល់តែរបស់ថ្លៃៗនោះទេ ហើយមិនចាំបាច់ពិបាកដែរ។ ថ្ងៃនេះវចនានិងមកបង្ហាញពីកាដូ៦ប្រភេទដែលគួរតែឲ្យឬជូនទៅមិត្តប្រុសអ្នកក្នុងចំណោមកាដូជាច្រើនក្នុងថ្ងៃនៃក្តីស្រឡាញ់។
១. បាល់បោះមួយ(basket ball)
កីឡាមានច្រើនប្រភេទដែលមនុស្សប្រុសចូលចិត្តលេង ប៉ុន្តែអ្នកគួរតែសង្កេតមើលថាមិត្តប្រុសរបស់អ្នកចូលចិត្តលេងកីឡាប្រភេទណា។ សំខាន់ជាងនេះទៀតប្រសិនបើអ្នកដឹងថាគាត់ចូលចិត្តលេង basket ball កាដូប្រភេទនេះគឺសាកសមសម្រាប់គាត់ណាស់។
២. កាបូបលុយ
ច្បាស់ណាស់មនុស្សប្រុសប្រកដជាពេញចិត្តនូវកាដូនេះពេលដែលអ្នកជូនគាត់ ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះគេ។ លើសពីនេះជារបស់ប្រើប្រាស់ដែលគាត់អាចយកជាប់ខ្លួនបានទៀតផង ព្រោះមនុស្សប្រុសណាក៏ប្រើកាបូបលុយដែរ ដូចនេះវាសាកសមណាស់បើសិនជាអ្នកជូនរបស់នេះដល់គាត់។
៣. skincare(foamលាងមុខ)
ពិតណាស់មនុស្សប្រុសបែបណាក៏តែងប្រើប្រាស់ហ្វូមលាងមុខដែរ ព្រោះស្បែកមុខជាផ្នែកមួយដែលសំខាន់សម្រាប់គាត់ ដូចនេះវាជាកាដូល្អបំផុតដែលអ្នកគួរតែឲ្យទៅគាត់ដោយសារតែវាបង្ហាញពីក្តីស្រឡាញ់ដែលអ្នកមានចំពោះគាត់។
៤. នាឡិកាដៃ
អ្នកគួរតែជូននាឡិកាដៃមួយដល់គាត់សម្រាប់ជួយបង្កើនភាពក្លាហាន និងទំនុកចិត្តរបស់គាត់ ។ ម្យ៉ាងទៀតវាក៏ជារបស់ដែលមនុស្សប្រុសចង់បាននិងត្រូវការទូទៅផងដែរ ដោយសារតែមនុស្សប្រុសដែលពាក់នាឡិកាមើលទៅមានអំណាច និងខ្លាំងក្លា។ 
៥. phone case
មនុស្សប្រុសមិនសូវយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរសំបកទូរសព្ទនោះទេ ដោយសារគាត់គិតថាវាមិនចាំបាច់ ប៉ុន្តែបើអ្នកជ្រើសរើសវាជាវត្ថុសម្រាប់ឲ្យគាត់ គាត់ច្បាស់ជាផ្លាស់ប្តូរវាភ្លាមៗដោយមិនបាច់ចាំយូរ។
៦. AirPods
ច្បាស់ណាស់នៅពេលដែលអ្នកឲ្យកាដូបែបនេះគាត់ប្រាកដជាស្រឡាញ់ ដោយសារតែវាជាវត្ថុដែលមនុស្សទូទៅចូលចិត្តប្រើ។ វាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់គាត់ ណាមួយវាក៏ជួយដល់គាត់នៅពេលគាត់ចេញទៅក្រៅមិនធ្វើឲ្យមិនរំខានអ្នកដទៃ និងមិនសូវមានសម្លេងរំខានពីអ្នកដទៃដូចគ្នា។
៧. ដបទឹក
មនុស្សប្រុសមិនសូវគិតគូរឿងទាំងអស់នេះប៉ុន្មានទេ ដោយសារតែគាត់អាចទិញទឹកគ្រប់កន្លែងបាន។ ប៉ុន្តែរបស់នេះ admin សុំផ្តល់យោបល់ឲ្យវត្ថុនេះដល់គាត់ព្រោះថា វាមិនត្រឹមតែដាក់តែទឹកមួយមុខបានទេ ថែមទាំងដាក់បានសារធាតុរាវផ្សេងៗទៀត និងងាយស្រួលដល់គាត់យកតាមខ្លួនផងដែរ។
ការជូនកាដូតែងតែជា ក្តីស្រឡាញ់ ការគោរព ប៉ុន្តែ ក្រៅពីអំណោយទាំងនេះ ចង់ឲ្យមនុស្សប្រុសកាន់តែពេញចិត្តគឺគ្រាន់តែបន្ថែមពាក្យជូនពរដែលអ្នកសរសេដោយខ្លួនឯង និងរបស់តូចៗដែលអ្នកអាចធ្វើសម្រាប់គាត់់ទៅជាមួយផង ដោយសាររបស់ទាំងអស់ជាមួយនឹងពាក្យរបស់អ្នកមិនអាចទិញបានដូចជាអំណោយទាំងនេះបានទេ ពួកវាទាំងពីរមានលក្ខណៈប្លែក និងមានតម្លៃចំពោះគាត់ខុសគ្នា។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង