កាត់រករៀមច្បងច្បាស់ណាស់! តារាសម្តែង TVB Jeannie Chan បង្ហើបថាមិនប្រញាប់ចង់បានដៃគូឡើយ

Vachana-We.bsite-News-LUMEN-Ad

ថ្មីៗនេះ តារាសម្តែង TVB Jeannie Chan បាន​សារភាពនៅក្នុងបទសម្ភាសន៍មួយថា ” នាងមិនទាន់មានដៃគូឡើយ ហើយនាងក៏មិនប្រញ៉ាប់គិតពីរឿងមួយនេះផងដែរ ដោយសារតែពេលនេះអាជីពការងារកំពុងតែរលូន ដូច្នេះរឿងស្វែងរកដៃគូទុកមួយឡែកសិន។

ម្យ៉ាងវិញទៀត តារាស្រីរូបនេះបានបន្ថែមថា ” នាង​ធ្លាប់​មានមិត្តប្រុសម្តងរួចមកហើយ ប៉ុន្តែក៏បានបែកគ្នាវិញដោយសារតែការមិនទាន់ស្គាល់ចិត្តគ្នាច្បាស់”។ លើសពីនេះ នាងបានបន្តទៀតថា ” ចង់បានដៃគូដែលល្អ គួរណាស់តែជាមនុស្សម្នាក់ដែលយល់ពីយើង ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក មានចរិកលក្ខណៈស្រដៀងយើង និង អ្វីដែលកាន់តែល្អនោះគឺ មានគោលដៅរួមគ្នា និង មានភាពចាស់ទុំក្នុងការគិត។

យ៉ាងណាមិញ Jeannie Chan បានលម្អិតម្តងទៀតថា ” ជីវិតគឺខ្លីណាស់ ប្រសិនបើទំនាក់ទំនងមិនអាចនាំមកនូវសុភមង្គល និង ភាពល្អប្រសើរឡើងបានទេ គួរណាស់តែព្យាយាមនៅម្នាក់ឯងវិញ ផ្តល់ក្តីសុខឲ្យខ្លួនឯងឲ្យច្រើនៗ នោះអ្នកមិនចាំបាច់ហត់ក្នុងការដេញចាប់ស្នេហាឡើយ”។

ទន្ទឹមនឹងនេះ តារាសម្តែង Jeannie Chan ក៏កំពុងបោះជំហានយ៉ាងរឹងមាំដើម្បីបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់នាងក្នុងរឿង Modern Dynasty 2 និង បានចូលរួមសម្តែងជាមួយនឹងតារាជើងចាស់ជាច្រើនរូបទៀតដែលសុទ្ធសឹងតែមានសមត្ថភាពមិនធម្មតា។

ប្រភព ៖ Jaynestar

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង