កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃ បានរាយការណ៍ថា គូស្នេហ៍ដែលមានពាក្យចចាមអារ៉ាម Lisa សមាជិកក្រុម BLACKPINK គឺ Frédéric Arnault បានអមដំណើរនាង ក្នុងដំណើរវិលត្រលប់មកផ្ទះវិញរបស់តារាស្រីរូបនេះ នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី ១០ ខែកញ្ញា កន្លងទៅ អ្នកប្រើប្រាស់ YouTube បានចែករំលែកលើ SNS ថា Lisa កំពុងចំណាយពេលវេលាសម្រាករបស់នាង នៅប្រទេសថៃ ហើយឥឡូវនេះ មានពាក្យចចាមអារ៉ាមថា Lisa និង Frédéric Arnault ក៏ត្រូវបានគេប្រទះឃើញ ជិះទូកលេងតាមដងទន្លេចៅប្រាយ៉ា ដោយមានឪពុកម្តាយរបស់ Lisa ទៅជាមួយផងដែរ។

គួររំលឹកផងដែរថា ពេលទៅលេងប្រទេសថៃ មានគេនិយាយថា លោក Frédéric Arnault បានចូលរួមក្នុងពិធីបើកសម្ភោធស្មាតហ្វូន “TAG Heuer” នៅ Siam Paragon ដែល Frédéric Arnault គឺជាកូនប្រុសទីបីរបស់ Bernard Arnault នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រណីត របស់បារាំង ‘Moët Hennessy Louis Vuitton SE’ ។

ប្រភព ៖ Allkpop