មហោស្រពភាពយន្តទីក្រុង Cannes ដែលជាមហោស្រពភាពយន្តដ៏អស្ចារ្យបំផុតមួយ បានត្រលប់មកវិញសាជាថ្មីម្តងទៀតសម្រាប់ខួបលើកទី 76 របស់ខ្លួន។ ក្នុងមហោស្រពដ៏អស្ចារ្យនេះនឹងមានការចាក់បញ្ចាំងរឿងដ៏ល្បីៗនិងល្អៗដែលគួរឱ្យភ្ញាក់ផ្អើលពីសំណាក់អ្នកដឹកនាំដ៏ល្បីល្បាញបំផុតរបស់ហូលីវូដ ហើយនឹងមានការស្វាគមន៍តារាល្បីពីគ្រប់ទិសទី នៅលើកម្រាលព្រំក្រហមផងដែរ។
រឿងដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ គេសង្កេតឃើញមានការចូលរួមពីតារាជួរមុខក្នុងបណ្ដារប្រទេសជាច្រើន។ លើសពីនេះតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន ក៏បានអញ្ជើញទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ។ នាងជាតារាស្រីខ្មែរដំបូងដែលបានដើរលើកម្រាលព្រំក្រហមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

ដោយឡែកនេះមិនមែនជាលើកទី១ របស់ យូប៊ីនឡើយដែលបានចូលរួមក្នុងព្រឹត្តិការណ៍ធំៗនៅបរទេសបែបនេះ។ រូបថតមួយសន្លឹកដែលគេថតបានតារាស្រីរូបនេះប្រេីឈេីច្រត់ដើរនៅក្នុងកម្មវិធីបានធ្វើអោយគេហទំព័រ JEZEBEl បានពោលពាក្យមួយថា “ខ្ញុំមិនដឹងថាហេតុអ្វីបានជា Yubin ត្រូវប្រើឈើច្រត់បែបនេះនោះទេ ប៉ុន្តែព្រះអើយ ខ្ញុំស្រឡាញ់ការប្តេជ្ញាចិត្តរបស់នាងចំពោះហេតុការណ៍បែបនេះណាស់។”

មិនត្រឹមតែប៉ុណ្ណោះទេ យើងក៏ឃើញមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនទៀតដូចជា
Chompoo Araya តារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃ Rose សមាជិកក្រុម BLACKPINK ក៏បានបង្ហាញខ្លួនដ៏អស្ចារ្យរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ និងមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗជាច្រើនទៀត។

