កុមារទាំង3 ក្នុង The Return Of Superman ធំក្លាយជាយុវជនស្រស់សង្ហាមួយពព្រិចភ្នែក កំពុងធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល

Entertainments-LUMEN

ពិតណាស់ មានអ្នក​គាំទ្រ​នៅតែចងចាំ​ពី​កម្មវិធី​ The Return Of Superman ដែល​បាន​បង្ហាញ​ពីកុមារដ៏គួរឲ្យស្រឡាញ់ទាំងបីគឺ Daehan, Minguk និង Manse ជា​កូន​ប្រុស​របស់​តារា​សម្ដែង Song Il Kook។

អ្នកគាំទ្រជាច្រើនបានមើលកម្មវិធីនេះ ចាប់តាំងពីវាចាក់ផ្សាយក្នុងឆ្នាំ 2013 ហើយបានមើលក្មេងៗបីនាក់ធំឡើងជាមួយគ្នា។ សូម្បីតែកាលពីប៉ុន្មានខែមុននេះ វីដេអូនៃក្មេងៗបីនាក់បានរីករាលដាល នៅលើអ៊ីនធើណែត ដោយទទួលបានការចូលមើលជាងមួយលានដង ក្នុងរយៈពេលតិចជាង 24 ម៉ោង។

តែថ្មីៗ​នេះ កុមារទាំងបី​បាន​ផ្ទុះ​ការចាប់អារម្មណ៍ឡើង​ម្ដង​ទៀត ដោយ​បង្ហាញ​ពី​ការធំលូតលាស់របស់ពួកគេ ខណៈ​ដែល​ពួក​គេ​បាន​បង្ហាញ​ខ្លួន​នៅ​លើ Instagram ផ្លូវការ​របស់ tvN “You Quiz On The Block”។

ថ្វីត្បិតតែមើលទៅពួកគេដូចយុវជនពេញវ័យក្នុងឈុត និងក្រវ៉ាត់កក៏ដោយ ប៉ុន្តែបច្ចុប្បន្នពួកគេកំពុងរៀនថ្នាក់ទី 6 ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នក​លេង​អ៊ីនធើណែតគ្រប់ៗគ្នា បានបង្ហាញការ​ភ្ញាក់​ផ្អើលរបស់ពួកគេចំពោះការធំលូតលាស់ដ៏លឿនរបស់កុមារៗទាំងបី និងមានអ្នកខ្លះពិតជាមិនអាចរងចាំទស្សនាកម្មវិធី “You Quiz On The Block” នេះ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង