The Queen of News បានចេញផ្សាយផ្ទាំងរូបភាពតួអង្គនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ពួកគេ។ លើសពីនេះ តួសម្តែងបានស្លៀកពាក់ម៉ូដបែប Victorian ដោយតួឯកស្រីពាក់មកុដផ្សេងៗគ្នា ស្របតាមចំណងជើងរឿងរបស់ពួកគេ។

មិនតែប៉ុណ្ណោះ លក្ខណៈពិសេសនៅកណ្តាលគឺ Charmaine Sheh ដែលពាក់រ៉ូបពណ៌ខ្មៅ ពិតជាទាក់ទាញភ្នែក ជាមួយនឹងដៃអាវព្រះនាងដ៏ធំ និងអាវទ្រនាប់ធ្វើពីក្រណាត់ទេសឯកដែលបង្ហាញចេញនូវចង្កេះរបស់នាង។ ផ្ទុយស្រឡះពី Charmaine Selena Lee បានពាក់រ៉ូបពណ៌សSamantha Ko ពាក់រ៉ូបពណ៌ខៀវវល្លិ៍ និងគ្រឿងអលង្ការត្បូងកណ្តៀងដ៏ស្រស់ស្អាត។ រីឯRegina Ho និង Venus Wong បានស្លៀកពាក់ពណ៌ស និងប៊ឺហ្គូឌីរៀងៗខ្លួន។




Charmaine និង Selena ភ្លាមៗនោះ ក៏បានចែករំលែកការបង្ហោះតួអង្គដើម្បីជួយផ្សព្វផ្សាយរឿងផងដែរ។ លើសពីនេះ Charmaine បានបន្ថែមចំណងជើងថា ” Think like a lady, Act like a queen. “។ Selena បានចែករំលែករូបថតដូចគ្នាជាមួយនឹងចំណងជើងថា “To be or not to be a Queen?”
Charmaine បានបញ្ចេញមតិថា នាងពិតជាចូលចិត្តសម្លៀកបំពាក់របស់នាងខ្លាំងណាស់ ហើយបានធ្វើការជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់លើស្ទីលម៉ូដថែមទៀត។ នាងបាននិយាយបន្ថែមថា “ខ្ញុំបានជ្រើសរើសពណ៌ខ្មៅ ពីព្រោះខ្ញុំមានអារម្មណ៍ថាវាតំណាងឱ្យសិទ្ធិអំណាច អាកប្បកិរិយាត្រជាក់ និងរឹងរូស ដែលស្របតាមចរិតរបស់ខ្ញុំ”។

ផលិតករ Chung Cheng បានចែករំលែកថា ពួកគេបានជ្រើសរើសម៉ូដបែបVictorian សម្រាប់រចនាប័ទ្ម ដោយសារពួកគេចង់បង្កើនអារម្មណ៍នៃរាជវង្សមួយ។ “ផែនការដំបូងរបស់យើងគឺថតរឿងបែបអាជីព ដូចដែល ទស្សនិកជនបានដឹងច្បាស់ហើយអំពីរបៀបដែលសារព័ត៌មានធ្វើដំណើរការ។

ចុងក្រោយ លោក Chung Cheng បាននិយាយបន្តថា ខ្ញុំបានពិភាក្សាជាមួយ Leo ដែលជាសហការីដែលធ្វើការលើផ្ទាំងរូបភាព ហើយយើងបានសម្រេចចិត្តលើរូបភាពនេះដើម្បី post ជាលក្ខណៈផ្លូវកា។ Chung Cheng រីករាយជាខ្លាំងជាមួយនឹងលទ្ធផលចុងក្រោយ ខណៈដែលក្រុមការងារបានខិតខំប្រឹងប្រែង ដោយចំណាយពេលជិតបីថ្ងៃដើម្បីថតរូបភាពទាំងនេះបាន។
ប្រភព៖ jaynestar.com