ក្មេងស្រីអ្នកលក់មាន់ម្នាក់ មានមុខមាត់ដូច Lisa កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

Entertainments-LUMEN

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដូចជាកាសែត Bangkok Post កាលពីថ្ងៃទី 1 ខែកក្កដា ក្មេងស្រី Kulthida អាយុ 17 ឆ្នាំ ដែលលក់មាន់នៅផ្សារវត្តអសុរៈក្នុងឃុំ Thai Ban ស្រុក Muang Samut Prakan កំពុងធ្វើឱ្យមានចំណងជើងថា នាងស្រដៀងនឹង Lisa សមាជិកក្រុម BLACKPINK ។

Kulthida ជា​សិស្ស​ជួយ​ម្ដាយ​លក់​មាន់​នៅ​ផ្សារ​ ពេល​វិស្សមកាល​រៀន នាង​ចាប់​ផ្ដើម​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ​បន្ទាប់​ពី​លេច​មុខ​ក្នុង​កម្មវិធី “King Street Food” ដែល​ជា​អ្នក​មាន​ឥទ្ធិពល​ណែនាំ​អាហារ​តាម​ផ្លូវ​របស់​ថៃ។ វីដេអូ​ដែល​បង្ហាញ​ពី​នាង​ មាន​អ្នក​ចូល​មើល​ជាង​មួយ​លាន​ដង។

បន្ថែមពីនេះទៅទៀត រូបថតរបស់ Kulthida ក៏ត្រូវាបានបង្ហោះនៅលើ SNS ដោយអតិថិជន សម្គាល់ឃើញថា ភាពស្រដៀងនឹង Lisa បានបង្កើនភាពល្បីល្បាញរបស់នាង។ ក្នុង​បទ​សម្ភាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក នាង Kulthida បាន​បង្ហាញ​ពី​អារម្មណ៍​របស់​នាង ​ចំពោះ​ការ​ចាប់​អារម្មណ៍​ភ្លាមៗ​នោះ​ថា “ខ្ញុំ​មាន​អារម្មណ៍​អៀន​ខ្មាស​បន្តិច ខ្ញុំ​ចាប់​អារម្មណ៍​លើ​វិស័យ​កម្សាន្ត ហើយ​ចូល​រួម​ក្នុង​សកម្មភាព​ទាក់​ទង​នៅ​សាលា ខ្ញុំ​សប្បាយ​ចិត្ត និង​រំភើប​ចិត្ត​ ដែល​មាន​មុខ​មាត់​ដូច​តារា​ចម្រៀង Lisa។ ខ្ញុំ​រីករាយ​ដែល​បាន​គេ​ស្គាល់​តាម​បណ្តាញ​សង្គម ហើយ​ខ្ញុំ​សុខ​ចិត្ត​ចូល​ក្នុង​វិស័យ​កម្សាន្ត​ប្រសិន​បើ​មាន​ឱកាស”។

ទន្ទឹមនឹងនេះ Lisa សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Rockstar” នៅថ្ងៃទី 28 ខែមិថុនា។ វា​ជា​សកម្មភាព​ទោល​ដំបូង​របស់​នាង ​បន្ទាប់​ពី​ចាក​ចេញ​ពី​ផលិតកម្ម YG Entertainment និង​បង្កើត​ស្លាក​សញ្ញា LLOUD សម្រាប់​អាជីព​ទោល​របស់​នាង។

ប្រភព៖ Kbizoom

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង