គន្លឹះចំនួន 6 យ៉ាងដែលត្រូវតែដឹងសម្រាប់អ្នកហោះហើរលើកដំបូង

Vachana-Website-News3-Entertainment-Ad

ជាធម្មតា ក្នុងនាមជាអ្នកធ្វើដំណើរលើកដំបូង អ្នកច្បាស់ជាមានចម្ងល់ជាច្រើនអំពីការធ្វើដំណើរ ចាប់ពីអ្វីដែលត្រូវធ្វើនៅអាកាសយានដ្ឋាន របៀប check-in តើទំហំអីវ៉ាន់ក្នុងកាប៊ីនគួរមានទំហំប៉ុនណា។ ខាងក្រោមនេះជាគន្លឹះ 6 យ៉ាងដែលអ្នកត្រូវដឹងសម្រាប់អ្នកហោះហើរលើកដំបូង ៖

១. នាំយកអត្តសញ្ញាណប័ណ្ណ និងឯកសារចម្លងទៅសាគួរ
ការល្អដែលមានច្បាប់ចម្លងនៃព័ត៌មានលិខិតឆ្លងដែនរបស់អ្នក ដែលបង្ហាញរូបភាពរបស់អ្នក និង របស់សំខាន់ៗផ្សេងទៀតដែលត្រូវរក្សាច្បាប់ចម្លង visas passport ប័ណ្ណឥណទាន និងព័ត៌មានធានារ៉ាប់រងសុខភាពរបស់អ្នក។
២. ចុះឈ្មោះតាមអ៊ីនធឺណិត
ជាទូទៅក្រុមហ៊ុនអាកាសចរណ៍អនុញ្ញាតឱ្យអ្នកដំណើរឆែកអ៊ីនធឺណេត 24 ម៉ោងជាមុន ដូច្នេះត្រូវប្រាកដថាអ្នកបាន check in រួចរាល់អស់ហើយ មុនពេលដែលអ្នកទៅព្រលានយន្តហោះ ដើម្បីកុំឲ្យខាតពេល។
៣. ទុកវត្ថុសំខាន់កាបូបផ្ទាល់ខ្លួនរបស់អ្នក
រឿងមួយចំនួនដែលត្រូវដឹងនៅពេលហោះហើរជាលើកដំបូង កុំដាក់ឥវ៉ាន់ទៅច្រើនពេកគឺយកតែរបស់ណា សំខាន់និង ចាំបាច់សម្រាប់អ្នកប្រើប្រាស់ទៅបានហើយ។
៤. រក្សាអត្តសញ្ញាណ និងលិខិតឆ្លងដែនឲ្យបានត្រឹមត្រូវ
អ្នកដំណើរដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅត្រូវតែបង្ហាញអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពនៅប៉ុស្តិ៍ត្រួតពិនិត្យសុវត្ថិភាពនៅអាកាសយានដ្ឋាន និង សម្រាប់ការធ្វើដំណើរក្រៅប្រទេស ត្រូវប្រាកដថាលិខិតឆ្លងដែនរបស់អ្នកមិនផុតកំណត់មុនពេលបញ្ចប់ការធ្វើដំណើររបស់អ្នក។
៥. អ្វីដែលត្រូវពាក់ឡើងយន្តហោះ
ការស្លៀកសំលៀកបំពាក់រលុង និង មិនតឹងពេក គឺជាជម្រើសល្អបំផុតសម្រាប់អ្នកហោះហើរជាលើកដំបូង។ ម្យ៉ាងទៀត កុំព្យាយាមខោខូវប៊យ និង ពាក់ស្បែកជើងកែង ប៉ុន្តែអ្នកគួរតែពាក់ អាវយឺត ខោក្រណាត់ និង ស្បែកជើងប៉ាត់តាវិញ។
៦. របៀបដោះស្រាយអារម្មណ៍ភ័យខ្លាចរបស់អ្នក
សម្រាប់អ្នកជិះយន្តហោះលើកដំបូងនិងភ័យហើយ ដូចនេះ អ្នកគួរតែធ្វើសកម្មភាពខ្លះៗដូចជា មើលភាពយន្តគួរឱ្យចាប់អារម្មណ៍ អានសៀវភៅ គេង និង ទំពារស្ករកៅស៊ូជាដើម ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់អ្នក។
គន្លឹះទាំងនេះជួយសម្រាប់អ្នកហោះហើរលើកដំបូង និង របៀបដោះស្រាយការថប់បារម្ភក្នុង រហូតដល់ព័ត៌មានចាំបាច់ទាំងអស់ដែលអ្នកត្រូវដឹងមុនពេលឡើងយន្តហោះ។ លើសពីនេះ ការហោះហើរលើកដំបូងគឺជា រឿងដ៏គួរឱ្យរំភើប ដោយសារអ្នកមិនដឹងថាមានអារម្មណ៍យ៉ាងណាចំពោះបទពិសោធន៍ទាំងមូល។
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង