គន្លឹះ ៦ យ៉ាង ដែលអ្នកត្រូវដឹង សម្រាប់អ្នកចាប់ផ្តើមឡើងភ្នំជាលើកដំបូង

Vachana-Website-News-Entertainment-Ad-7
ការឡើងភ្នំ គឺជាវិធីដ៏អស្ចារ្យមួយ ក្នុងការស្វែងរកបទពិសោធន៍ថ្មីៗពីធម្មជាតិ ជាលក្ខណៈធ្វើលំហាត់ប្រាណ និងបន្ធូរសម្ពាធផ្លូវចិត្តរបស់អ្នកផងដែរ។ សម្រាប់អ្នកចាប់ផ្តើមឡើងភ្នំលើកដំបូង ត្រូវដឹងពិទិចនិចទាំង ៦ នេះ ជួយឲ្យអ្នកអាចទទួលបានបទពិសោធន៍នៃការឡើងភ្នំដ៏ល្អបំផុតដែលអាចធ្វើទៅបាន ៖
១. នាំយកឧបករណ៍ឲ្យបានត្រឹមត្រូវ
ប្រសិនបើអ្នកចង់រីករាយនឹងការឡើងភ្នំរបស់អ្នក និងមានសុវត្ថិភាពទៀតនោះ កុំភ្លេចយករបស់ទាំងនេះ ដូចជា ស្បែកជើងកវែងមិនធ្វើឲ្យឈឺជើងសម្រាប់ដើរលេង ដបទឹកដែលអាចដាក់ទឹកបានច្រើនគ្រប់គ្រាន់ ស្រោមជើងវែងល្មមមិនធ្វើឲ្យហប់ និង ត្រីវិស័យសម្រាប់ជំនួយក្នុងពេលដែលអ្នកវង្វេងផ្លូវ។

២. រៀបចំផែនការដើររបស់អ្នកជាមុន

មុនពេលអ្នកចាប់ផ្តើមការឡើងភ្នំរបស់អ្នក ត្រូវធ្វើការស្រាវជ្រាវលើផ្លូវលំ ហើយរៀបចំផែនការជាមុនសិន ព្រោះ ផ្លូវទាំងអស់គឺខុសគ្នា ដូច្នេះ ដើម្បីសុវត្ថិភាពរបស់អ្នក ត្រូវប្រាកដថាអ្នកបានរៀបចំរួចរាល់ហើយសម្រាប់ដំណើរផ្សងព្រេងមួយនេះ។

៣. ផែនទីសម្រាប់មើលផ្លូវ
នៅតំបន់ភ្នំ ទូរសព្ទរបស់អ្នកអាចនឹងគ្មានសេវា ដូចនេះការ មានផែនទីសម្រាប់មើលផ្លូវគឺជាជម្រើសល្អបំផុតសម្រាប់អ្នកចាប់ផ្តើមឡើងភ្នំ។ ម្យ៉ាងទៀត ទូរសព្ទរបស់អ្នកត្រូវសាកថ្មឲ្យពេញ និង មាន power bank សម្រាប់សាគួរផង ដើម្បីធានាថាទូរសព្ទអ្នកអាចទាក់ទងនៅពេលចាំបាច់បាន។
៤. ផឹកទឹកឱ្យបានគ្រប់គ្រាន់
ការខះជាតិទឹក អាចជាបញ្ហាដ៏ធំបំផុតមួយ ដែលអ្នកអាចប្រឈមមុខនឹងការឡើងភ្នំ ជាពិសេសប្រសិនបើអាកាស់ធាតុនៅខាងក្រៅក្តៅខ្លាំង ជាដំណោះស្រាយត្រូវប្រាកដថា អ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់តាមតែអាចធ្វើទៅបាន ព្រោះខ្វះជាតិទឹក គឺជាផលរំខានសម្រាប់ដំណើរការរបស់អ្នក។
៥. ខ្ចប់អាហារថ្ងៃត្រង់ និងអាហារសម្រន់
ការឡើងភ្នំអាចដុតបំផ្លាញកាឡូរីច្រើន និង ធ្វើឱ្យអ្នកឃ្លានខ្លាំង ដូចនេះ រឿងសំខាន់ដែលអ្នកត្រូវធ្វើនោះគឺ បំពេញថាមពលរបស់អ្នកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យអ្នកអស់កម្លាំងខ្លាំងក្នុងពេលដើរលេង ។ ដូច្នេះ កុំភ្លេចខ្ចប់អាហារសម្រន់របស់អ្នក និងអាហារជំនួយដល់ថាមពលរាងកាយរបស់អ្នកទៅជាមួយផង។
៦. រីករាយជាមួយធម្មជាតិ
ពេល​ឡើង​ដល់​កំពូល​កំពូល​ភ្នំ អ្នកនឹង ឃើញ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាតនៅលើកំពូលភ្នំដែលអ្នកបានឈរ។ អ្នកអាចមានអារម្មណ៍ថា ស្រស់ស្រាយជាមួយនឹងធម្មជាតិដែលនៅជុំវិញអ្នក ទោះបីជាអ្នកនឿយហត់ ប៉ុន្តែ អ្នកពេញចិត្តអ្វីដែលនៅជុំវិញខ្លួនអ្នក និង ទទួលបានអារម្មណ៍ដែលអ្នកមិនធ្លាប់មានពីមុនមក។
ការឡើងភ្នំ អាចជាការលំបាកសម្រាប់អ្នកចាប់ផ្តើមលើកដំបូង ប៉ុន្តែអ្នកនឹងទទួលបានបទបិសោធន៍ដ៏អស្ចារ្យក្នុងជីវិតអ្នក ដែលជាការចងចាំសម្រាប់អ្វីដែលអ្នកធ្លាប់ឆ្លងកាត់។ មិនតែប៉ុណ្ណោះ នេះជាទិចនិចដើម្បីជួយអ្នកក្នុងការធ្វើដំណើរឲ្យកាន់តែងាយស្រួលផងដែរ។
ប្រភព ៖ journeytothedestination.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង