គូរស្នេហ៍បន្ទាប់ជាអ្នកណា? បើ ២០២៣ នេះ​ Dispatch ទម្លាយអស់ ៣គូរទៅហើយ

News-&-Entertainment-

ប្រសិនបើអ្នកជា អ្នកគាំទ្រសិល្បៈខាងប្រទេសកូរ៉េខាងត្បូងនោះ អ្នកប្រាកដជាដឹងហើយអំពី Dispatch ដែលសារព័ត៍មាននេះ តែងតែទម្លាយមុខគូរស្នេហ៍ដែលទាក់ទងគ្នាជាសម្ងាត់ ជាសាធារណៈ ហើយខាងក្រោមនេះជា​ គូរស្នេហ៍ដែល Dispatch បានទម្លាយក្នុងឆ្នាំ 2023 នេះ។

១. Lee Jong Suk និង IU

នៅដើមឆ្នាំ 2023 កន្លងទៅ​ Dispatch បានធ្វើឲ្យតារាចម្រៀង IU និងតារាសម្តែង Lee Jong Suk ក្លាយជាគូរស្នហ៍ឆ្នាំថ្មី ឆ្នាំ 2023 ក្នុងនោះ Dispatch បានបន្ថែមថា អ្នកទាំងពីគឺជាមិត្តល្អអស់ជាច្រើនឆ្នាំមកហើយ ហើយក៏ទើបតែប្រែមកជាគូរស្នេហ៍ នៅប៉ុន្មានកន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ ។

២. Lee Do Hyun និង Lim Ji Yeon

ថ្មីៗកន្លងទៅ អ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីដឹងថា តួរប្រុស និងតួរអាក្រក់នៅក្នុង K-Drama The Glory របស់ Netflix គឺ Lee Do Hyun និង Lim Ji Yeon ត្រូវបានគេបង្ហាញថាមានទំនាក់ទំនងស្នេហា។ Dispatch បានបន្ថែមថា ពួកកេចាប់ផ្តើមណាត់ជួបគ្នា បន្ទាប់ពីបានបញ្ចាប់ការថត ។

៣. Jisoo និង Ahn Bo Hyun

គូរចុងក្រោយនេះ គឺហ្វេនកាន់តែភ្ញាក់ផ្អើល គឺបន្ទាប់ពី Dispatch បានទម្លាប់រូបភាព វាក៏ក្លាយទៅជារឿងដ៏កម្រមួយដែល YG Entertainment បញ្ជាក់ពីស្ថានភាពទំនាក់ទំនងរបស់សិល្បកររបស់ពួកគេ ដែលថា Jisoo សមាជិកក្រុម BLACKPINK និងតារាសម្តែង Ahn Bo Hyun កំពុងស្ថិតក្នុងដំណាក់កាល ចាប់ផ្តើមនៃការណាត់ជួប។

យ៉ាងណា នៅសល់ប៉ុន្មានខែទៀតទើបដាច់ឆ្នាំ 2023 ដូច្នេះហ្វេនៗជាច្រើននៅតែទន្ទឹងរង់ចាំ ចង់ដឹងថា តើ Dispatch នឹងបញ្ចេញគូរស្នេហ៍ថ្មីដែរទេ? រឺមួយក៏ឆ្នាំនេះមានតែ 3 គូរ? មានតែរងចាំមើលទាំងអស់គ្នាហើយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង