គូស្នេហ៍​តារា​ល្បី​ទាំង 5 ដែលអាចនឹងមានដំណឹងល្អរៀបការ​ឆាប់ៗ​នេះ

Entertainments-LUMEN

ក្នុងអំឡុងពេលកម្មវិធីពិសេស របស់ទូរទស្សន៍ KBS Year-Round Plus ពួកគេបានជ្រើសរើសគូស្នេហ៍ដ៏ផ្អែមល្ហែម ដែលនៅទាក់ទងគ្នាបានយូរបំផុតចំនួន5 ទោះជាមានរឿងរ៉ាវមិនល្អយ៉ាងណា ក៏ពួកគេនៅតែជំនះស្រឡាញ់គ្នា នៅក្នុងឧស្សាហកម្មកម្សាន្តនេះ។

ក្នុងនោះ ទូរទស្សន៍ KBS នេះ បានជ្រើសគូស្នេហ៍ 5គូនេះ ជាគូស្នេហ៍ដែលទំនងជានឹងរៀបការឆាប់ៗ នៅឆ្នាំ 2024 ឬឆ្នាំបន្ទាប់ពីនេះ។ ចង់ដឹងថាមានគូស្នេហ៍តារាណាខ្លះ ទស្សនាការរៀបរាប់ និងរូបភាពខាងក្រោម ៖

1. Sooyoung និង Jung Kyung Ho

Sooyoung សមាជិកក្រុម Girls’ Generation និង Jung Kyung Ho គឺជាគូស្នេហ៍ដ៏រ៉ូមែនទិច ដែលបាន​ទាក់ទង​គ្នា​យូរ​បំផុត​។ ចំណងស្នេហ៍ពួកគេមានភាពរឹងមាំខ្លាំង តាំងពីឆ្នាំ 2013 ហើយក៏នៅតែបន្តចែករំលែកភាពរីករាយ និងផ្អែមល្ហែមរវាងគ្នានិងគ្នា ដល់អ្នកគាំទ្រមិនដាច់តាំងពីទាក់ទងគ្នាដំបូង រហូតមកដល់ពេលនេះ។ ដូច្នេះហើយទើប Sooyoung និង Jung Kyung Ho គឺជាគូស្នេហ៍ដែលគេគិតថា អាចនឹងមានដំណឹងល្អឆាប់ៗ។

2. Lee Jung Jae និង Im Se Ryung

តារាសម្តែង Lee Jung Jae និង Im Se Ryung បានទាក់ទងគ្នាតាំងពីឆ្នាំ 2014 មកម្លេះ ទោះជាគូស្នេហ៍មួយគូនេះមានអាយុរាងច្រើនបន្តិចមែន តែភាពផ្អែមល្ហែមនៅតែមាន មិនចាញ់ក្មេងៗនោះទេរហូតមកដល់បច្ចុប្បន្ន ហេតុនេះហើយបានជា Lee Jung Jae និង Im Se Ryung ត្រូវបានគេគិតថា នឹងជាគូស្នេហ៍ដែលរៀបការឆាប់ៗ។

3. Lee Kwang Soo និង Lee Sun Bin

តារាសម្ដែង Lee Kwang Soo និង Lee Sun បានចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ 2018 ហើយបានបញ្ជាក់ថា ពួកគេនៅតែស្រលាញ់គ្នាខ្លាំងណាស់ ជាមួយនឹងគម្រោងចែករំលែក ការប្រកាសអាពាហ៍ពិពាហ៍នាពេលអនាគតផងដែរ ដែលធ្វើឲ្យអ្នកគាំទ្រទទឹងរងចាំគ្រប់ៗគ្នា។

4. Shin Min Ah និង Kim Woo Bin

តារា​សម្ដែង Shin Min Ah និង​តារា​សម្ដែង Kim Woo Bin ក៏​បាន​ទាក់ទង​គ្នា​តាំងពី​ឆ្នាំ 2015 ដូចគ្នា មិនតែប៉ុណ្ណោះ ថ្មីៗនេះពួកគេទាំងពីរក៏ទើបតែត្រូវគេប្រទះឃើញ ចូលរួមមង្គលការរបស់អ្នកស្គាល់គ្នា ដែលនាំឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ស្ថិតក្នុងបញ្ចី ដែលអាចនឹងមានដំណឹងល្អនៃការរៀបការឆាប់ៗ។

5. Jung Ho Yeon និង Lee Dong Hwi

តួឯកស្រីក្នុងរឿង Squid Game គឺ Jung Ho Yeon និងតារាសម្ដែង Lee Dong Hwi បានទាក់ទងគ្នាតាំងពីឆ្នាំ 2015 ហើយថ្មីៗនេះ ត្រូវបានគេមើលឃើញថា រីករាយនឹងការណាត់ជួបគ្នាមើលកុនរបស់ពួកគេ ទោះជាអ្នកទាំងពីរមិនសូវបង្ហាញដល់ហ្វេនក្តី តែក្តីស្រឡាញ់និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក៏ មានលើសលុបណាស់ដែរ ពិសេសពួកគេទាក់ទងគ្នាមកយូរដែរហើយ ទើនកាន់តែធ្វើឲ្យហ្វេនទទឹងរងចាំមង្គលការបស់ពួកគេ។

ប្រភព៖ lovekpop95

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង