គូស្នេហ៍​តារា​ល្បីមួយគូនេះបែក​គ្នា ខណៈ​តារាខាងប្រុសរើសដើរតាមម្ដាយ

Entertainments-LUMEN

បន្ទាប់ពីការធ្វើដំណើររួមគ្នាទៅកាន់ប្រទេសស្វីស កាលពីខែ ឧសភា កន្លងទៅ Nine បានសារភាពចំពោះអ្នកតាមដាន Instagram របស់គាត់ថាគាត់មានបញ្ហា ដែលគាត់កំពុងដោះស្រាយ ដោយសុំឱ្យពួកគេផ្តល់ពេលវេលាឱ្យគាត់ដើម្បីពន្យល់។

រឿងនេះបានកើតឡើងនៅថ្ងៃទី 4 ខែកក្កដា នៅពេលដែលគាត់បានប្រកាសថា គាត់បានបែកបាក់ជាមួយ Baifern ។ គាត់បាននិយាយថាពួកគេកំពុងបោះជំហានត្រឡប់ទៅជាមិត្ត ដោយសង្កត់ធ្ងន់ថាពួកគេបានចែកផ្លូវគ្នាដោយលក្ខខណ្ឌល្អ។

“យើង​មិន​ខឹង​គ្នា​ទេ យើង​មាន​ចេតនា​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក… គ្មាន​ភាគី​ទី​បី​​ទេ ខ្ញុំ​មិន​សោកស្ដាយ​អ្វី​ដែល​បាន​កើត​ឡើងដូចគ្នា ក្នុង​ចិត្ត​ខ្ញុំ នាង​ជា​ស្ត្រី​ដែល​ល្អ​បំផុត។ Baifern គួរឱ្យស្រឡាញ់ នាងតែងតែផ្តល់អាទិភាពដល់អារម្មណ៍របស់អ្នកដទៃ ជាជាងអារម្មណ៍របស់នាង នាង​ជា​មនុស្ស​អស្ចារ្យ​ម្នាក់​ ដែល​តែងតែ​ស្មោះត្រង់​ជាមួយ​មនុស្ស​គ្រប់​គ្នា”​។

ក្នុង​ការ​បង្ហាញ​ភាព​ស្មោះ​ត្រង់ Nine បាន​ទទួល​ស្គាល់​ថា មូលហេតុ​ចម្បង​នៃ​ការ​បែក​គ្នា ​គឺ​ម្តាយ​របស់​គាត់។ គាត់​បាន​ដឹង​ថា​គាត់​មិន​អាច​ដោះស្រាយ​ ភាព​ឯកោ​របស់ម្តាយ ក្រោយ​ពេល​នៅ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​ដូច​គ្នា​។

“វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំមិនអាចធ្វើឲ្យមានតុល្យភាព នៃទំនាក់ទំនងរបស់ខ្ញុំឲ្យបានល្អ” ។

អ្នក​គាំទ្រ​បាន​បញ្ចេញ​ប្រតិកម្មខ្លាំងគួរសម ​ចំពោះ​ព័ត៌មាន​នេះ​ទាំង​សោកសៅ​ជា​ខ្លាំង និងមនុស្ស​ជា​ច្រើន​បាន​រិះ​គន់​ម្ដាយ​របស់​គាត់​ ចំពោះ​ការ​មិន​រៀន​ទទួល​ស្គាល់​ថា ​កូន​ប្រុស​របស់​គាត់​ធំ​ដឹងក្តៅហើយ។ ជាមួយ​គ្នា​នេះ​ដែរ ពួក​គេ​ក៏គោរព​ការ​សម្រេច​ចិត្ត​របស់​តារា​សម្ដែងរូបនេះដូចគ្នា។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង